ទួរគី ៖ ក្ខភាពប្រធានាធិបតីរបស់បក្សប្រឆាំងដ៏សំខាន់ទួរគី លោក Kemal Kilicdaroglu បានធ្វើការប្រមូលផ្តុំសម្រាប់ការបោះឆ្នោតដែលមានមនុស្សច្រើនបំផុតក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសៅរ៍ (៦ ឧសភា)។
សម្ព័ន្ធភាពនៃគណបក្សប្រឆាំងចំនួនប្រាំមួយបានតែងតាំងអតីតមន្ត្រីរដ្ឋការដែលមានភាពស្មោះត្រង់ និងពេលខ្លះមានចរិតឆេវឆាវ ជាបេក្ខជនរបស់ខ្លួនដើម្បីទទួលតំណែងបន្តពីលោកប្រធានាធិបតី Erdogan ក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ដែលត្រូវបានគេមើលឃើញថាប្រហែលជាមានផលវិបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសនេះ។
ការស្ទង់មតិជាទូទៅបង្ហាញថាលោក Kilicdaroglu អាយុ ៧៤ ឆ្នាំមានពិន្ទុនាំមុខដល់កម្រិតមួយដែលនឹងអាចឈ្នះនៅក្នុងការបោះឆ្នោតជុំទីពីរ បន្ទាប់ពីយុទ្ធនាការរួមបញ្ចូលមួយដោយសន្យារកដំណោះស្រាយវិបត្តិនៃការចំណាយលើជីវភាពប្រចាំថ្ងៃ ដែលបានធ្វើឲ្យថយចុះដល់ប្រជាប្រិយភាពរបស់លោកប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកបានសន្យាថានឹងវិលត្រឡប់ទៅរកគោលនយោបាយសេដ្ឋកិច្ចដោះស្រាយតាមស្ថានភាពជាក់ស្តែងនិងប្រព័ន្ធរដ្ឋាភិបាលសភា ព្រមទាំងឯករាជ្យភាពសម្រាប់ប្រព័ន្ធតុលាការ ដែលក្រុមអ្នករិះគន់និយាយថា លោក Erdogan បានប្រើប្រព័ន្ធតុលាការនេះដើម្បីបង្រ្កាបក្រុមប្រឆាំង និងធ្វើអោយទំនាក់ទំនងកាន់តែរលូនជាមួយលោកខាងលិច៕

