រដ្ឋមន្ត្រីការពារជាតិឥណ្ឌាចុះទៅកាន់តំបន់កាស្មៀរដើម្បីពិនិត្យសន្តិសុខក្រោយការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ

2023/05/07 11:16:02 pm        54

អន្តរជាតិ ៖ កាលពីថ្ងៃសៅរ៍ (០៦ ឧសភា) រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានចុះពិនិត្យស្រុករ៉ាជូរី ភាគខាងជើង​នៃដែនដីសហព័ន្ធជែមមូនិងកាស្មៀរ ដើម្បីគ្រប់គ្រងស្ថានការណ៍សន្តិសុខ បន្ទាប់ពីទាហាន ៥ នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស​ក្នុងប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធ។

កងកម្លាំងការពារជាតិឥណ្ឌាបានចាប់ផ្តើមធ្វើប្រតិបត្តិការជាច្រើននៅក្នុងស្រុករ៉ាជូរី នៃតំបន់ភ្នំហិមាល័យ ចាប់តាំងពីក្រុមវាយប្រហារ​មិនស្គាល់អត្តសញ្ញាណ បានបើកការបាញ់ប្រហារទៅលើរថយន្តរបស់កងទ័ពឥណ្ឌា កាលពីខែមុន។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមរុករករបស់យោធាមួយក្រុម បានពើបប្រយុទ្ធជាមួយ​ក្រុមសកម្មប្រយុទ្ធនៅ​ក្នុងតំបន់មួយដែល "សម្បូរដោយថ្ម និងចំណោតថ្ម" កាលពីព្រឹកថ្ងៃសុក្រ (៥ ឧសភា)។

ទន្ទឹមនឹងនេះ អភិបាលរងនៃតំបន់ជែមមូនិង កាស្មៀរ លោក Manoj Sinha បានចូលរួមគោរពវិញ្ញាណក្ខន្ធ​ដល់ក្រុមទាហានដែល​បានបាត់បង់ជីវិតនៅក្នុងទីក្រុងនៃតំបន់ជែមមូដោយដាក់កម្រងផ្កានៅលើមឈូសរបស់ពួកគេ។ តំបន់កាស្មៀត្រូវបានអះអាងសិទ្ធិទាំងស្រុង ប៉ុន្តែត្រូវគ្រប់គ្រងដោយផ្នែក ដោយប្រទេសមានអាវុធនុយក្លេអ៊ែរជិតខាងទាំងពីរគឺឥណ្ឌា និងប៉ាគីស្ថាន។

រដ្ឋធានីញូវដេលីបានចោទប្រកាន់ប៉ាគីស្ថានថាបានបង្កការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុងតំបន់កាស្មៀរ។ ប៉ុន្តែរដ្ឋធានី Islamabad របស់ប៉ាគីស្ថាន បានបដិសេធការចោទប្រកាន់នោះ ដោយនិយាយថា ខ្លួនគ្រាន់តែផ្តល់ការគាំទ្រខាងការទូត និងស្មារតីដល់ប្រជាជនរស់នៅក្នុងតំបន់កាស្មៀរ ដែលទាមទារសិទ្ធិស្វ័យសម្រេចតែប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm