ភ្នំពេញ÷ ឯកឧត្តម ហ៊ុន ម៉ានិត មេបញ្ជាការរងទ័ពជើងគោក បានសរសេរ នៅលើហ្វេសប៊ុន មុននេះថា កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីមិត្តភាព។
ឯកឧត្តម ថ្លែងថា ទោះថ្ងៃនេះ យើងមិនបានជ័យជំន្នះ តែកីឡាករទាំងអស់បានប្រឹងប្រែងអស់ពីលទ្ធភាព ហើយនេះជាបទពិសោធន៍ដល់កីឡាករទាំងអស់ ដើម្បីហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ការប្រកួតពេលក្រោយ។
ឯកឧត្តម សូមអរគុណដល់បងប្អូនទាំងអស់ អ្នកស្នេហាវិស័យកីឡា ដែលតែងតែចំណាយពេលវេលា ចូលរួមទស្សនា ដើម្បីផ្តល់កម្លាំងចិត្តជូនកីឡាករយើងទាំងអស់។






