មនុស្ស៧នាក់ស្លាប់ ក្រោយការបើករថយន្តបំបុកក្រុមអ្នកថ្មើរជើងនៅរដ្ឋ តិចសាស់

2023/05/08 04:44:43 pm        246

មនុស្ស៧នាក់ស្លាប់នៅក្នុងទីក្រុង Brownsville រដ្ឋ Texas សហរដ្ឋអាមេរិក បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកក្រុមអ្នកថ្មើរជើង កាលពីព្រឹកថ្ងៃអាទិត្យ ខណៈពួកគេកំពុងរង់ចាំនៅចំណតរថយន្តក្រុង។

អ្នកតំណាងមួយរូបមកពីការិយាល័យនគរបាលក្រុង Brownsville បានប្រាប់សារព័ត៌មាន ABC Newsថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹកនៅជិតមជ្ឈមណ្ឌល Ozanam នៅក្នុងទីក្រុង Brownsville នៅពេលរថយន្ត Range Rover ពណ៌ប្រផះមួយគ្រឿង បានបំបុកចូលចំណតរថយន្តក្រុង ។

យោងតាមនគរបាល ក្រៅពីអ្នកស្លាប់ទាំងនោះ មនុស្សចំនួន១០នាក់កំពុងសម្រាកព្យាបាល របួសធ្ងន់ និងស្រាលនៅមន្ទីរពេទ្យ។

ក្រុមអាជ្ញាធរ បាននិយាយថា នគរបាលបានចាប់ខ្លួនជនសង្ស័យជាបុរសម្នាក់​ដែលជា​ប្រជាពលរដ្ឋក្នុងទីក្រុង Brownsville កំពុងត្រូវបានឃុំខ្លួន និងទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រ។

នគរបាលនិយាយថា ជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារក្រុង និងមិនព្រមនិយាយអ្វីទាំងអស់។

យោងតាម លោកMartin Sandoval ស្នងការនគរបាលក្រុង Brownsville អ្នកមួយចំនួន ដែលត្រូវបានរថយន្តបុកកាលពីថ្ងៃអាទិត្យគឺជាជនអន្តោប្រវេសន៍។

នគរបាលបាននិយាយថា អ្នកបើកបររថយន្ត កំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថិតក្រមការយាមកាម២៤ម៉ោង ។

ការធ្វើតេស្តត្រូវបានធ្វើដើម្បីពិនិត្យមើលសម្រាប់ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។

ក្រុមអ្នកស៊ើបអង្កេត ពុំទាន់បានផ្ដល់ការអត្ថាធិប្បាយនៅឡើយទេ លើមូលហេតុណាមួយ ឬ ថាតើការបើករថយន្តបុកក្រុមមនុស្សនេះ ជាចេតនា ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm