ប្រទេសរុស្ស៊ីរៀបចំក្បួនព្យុហយាត្រាទិវាជ័យជំនះប្រចាំឆ្នាំរបស់ខ្លួន នៅលើទីលានក្រហម( Red Square) នៅថ្ងៃអង្គារ ក្នុងពេលមានសន្តិសុខតឹងរ៉ឹង យ៉ាងពិសេស បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ជាបន្តបន្ទាប់ រួមទាំងការហារវាយប្រហារទៅលើទីតាំងការពារឹងមាំនៅវិមានក្រឹមឡាំង ជាបេះដូងនិមិត្តរូបរបស់រដ្ឋរុស្ស៊ី ដែលទីក្រុងមូស្គូបានដាក់កំហុសលើអ៊ុយក្រែន។

ទិវាជ័យជំនះគឺជាខួបដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីលោក Vladimir Putin ដែលតែងតែរំលឹកដល់ដួងព្រលឹង និងការលះបង់ដែលបានជួយសហភាពសូវៀត ផ្តួលរំលំរបបណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥ ដើម្បីជំរុញស្មារតីការស្នេហាជាតិរបស់ប្រជាជនរុស្ស៊ី ជាពិសេសចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលលោកចាត់ទុកថា ប្រតិបត្តិការសិកពិសេស នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខេកុម្ភះ ឆ្នាំ២០២២។ ប៉ុន្តែតំបន់របស់រុស្ស៊ីជាច្រើនបានកាត់បន្ថយព្រឹត្តិការណ៍នេះ ដោយលើកឡើងពីការព្រួយបារម្ភ ដែលពួកគេអាចត្រូវបានដាក់គោលដៅដោយអ្នកបំផ្លិចបំផ្លាញគាំទ្រអ៊ុយក្រែន។ ហើយនៅក្នុងទីក្រុងមូស្គូ មានបុគ្គលិកយោធា និងយុទ្ធោបករណ៍តិចតួចប៉ុណ្ណោះត្រូវបានរៀបចំ ដែលចូលរួមនៅក្នុងការហាត់សមសម្រាប់ក្បួនព្យុហយាត្រា ទោះបីជាពលរដ្ឋមានបំណងចង់ឲ្យព្រឹត្តិការណ៍នេះ បន្តទៅដូចធម្មតាក៏ដោយ។

ពលរដ្ឋនៅទីក្រុង Belgorod ជិតព្រំដែនប្រទេសអ៊ុយក្រែន ដែលមកលេងទីក្រុងមូស្គូ ជាមួយកូនប្រុសរបស់គាត់ បាននិយាយថាលោកគិតថា យើងចាំបាច់ត្រូវប្រារព្ធព្យុហយាត្រា ដើម្បីជំរុញទឹកចិត្តស្នេហាជាតិក្នុងចំណោមប្រជាជន ខណៈវាកំពុងមានការផ្លាស់ប្តូរដោយសារតែប្រតិបត្តិការសិកពិសេស។
ការព្រួយបារម្ភអំពីសន្តិសុខរបស់រុស្ស៊ី បានកើនឡើងជាង១សប្តាហ៍កន្លងទៅនេះ បន្ទាប់ពីការវាយប្រហារ ដោយយានដ្រូន ដាក់គោលដៅទៅលើឃ្លាំងស្តុកប្រេងឥន្ធនៈ និងរថភ្លើងដឹកទំនិញ ខណៈប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ បានរាយការណ៍ពីការផ្ទុះជាច្រើនកាលពីពេលយប់ នៅទូទាំងតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៊ី។