ក្រោយទទួលបានការសន្យាផ្គត់ផ្គង់អាវុធពីរុស្ស៊ី ប្រធានក្រុមទាហានស៊ីឈ្នួល វ៉េកណា(Wagner) របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យទំនងជាបោះបង់ចោលផែនការដកកងកម្លាំងរបស់លោកចេញពីទីក្រុង Bakhmut នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត បន្ទាប់ពីទទួលបានការសន្យាកាលពីពាក់កណ្ដាលអធ្រាត្រថា ពួកគេនឹងទទួលបានអាវុធដែលខ្លួនត្រូវការទាំងអស់ ដើម្បីវាយក្រសោបយកទីក្រុងដែលរងការបំផ្លិចបំផ្លាញនេះ។

លោក Yevgeny Prigozhin បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមអ្នកប្រយុទ្ធរបស់លោក ដែលដឹកនាំការវាយប្រយុទ្ធរយៈពេលជាច្រើនខែ នៅទីក្រុង Bakhmut នឹងដកចេញព្រោះលោកនិយាយថា កម្លាំងររបស់លោក បានអស់អាវុធ និងបាត់ខ្លាំង ដោយសារការបរាជ័យដោយគ្មានប្រយោជន៍ និងមិនសមហេតុផល ។
លោក Prigozhin ដែលបានរិះគន់ខ្លាំងៗជាសាធារណៈលើលោក Sergei Shoigu និងមន្ត្រីយោធាជាន់ខ្ពស់ជុំវិញការធ្វើសង្រ្គាមរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែនបាននិយាយថា មន្ត្រីនៅទីក្រុងមូស្គូដែលប្រើប្រាស់ការច្រណែនតិចតួច កំពុងរារាំងការផ្គត់ផ្គង់សំខាន់ៗដល់ក្រុមអ្នកប្រយុទ្ធរបស់លោក។

ទោះយ៉ាងណា នៅក្នុងសារសំឡេងបង្ហោះនៅលើ Telegram របស់លោកកាលពីថ្ងៃអាទិត្យ លោក Prigozhin បាននិយាយថា កាលពីយប់ជ្រៅ លោកបានទទួលបញ្ជាប្រយុទ្ធ ជាលើកដំបូង ។
សមរភូមិប្រយុទ្ធដណ្ដើមទីក្រុង Bakhmut ដែលរុស្ស៊ី មើលឃើញថា ជាការបោះជំហានឈោងចាប់យកទីក្រុងនានាផ្សេងទៀតនៅក្នុងតំបន់ Donbas របស់អ៊ុយក្រែន នៅតែមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយនោះ មានការវាយប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ទាំងសងខាងក្នុងសង្រ្គាមដ៏មហន្តរាយជាច្រើនខែមកនេះ៕