ចលនាគណបក្សប្រឆាំងប្រទេសម៉ុលដូវ៉ា បានតវ៉ានៅក្នុងតំបន់រដ្ឋាភិបាល នៅក្នុងរដ្ឋធានី កាលពីថ្ងៃអាទិត្យ ដោយទាមទាឲ្យរដ្ឋាភិបាល និងប្រធានាធិបតីលាលែងពីតំណែង។ រៀបចំដោយអ្នកនយោបាយ មកពីគណបក្ស Sor party និងប្លុកកុម្មុយនិស្ត និងសង្គមនិយម ការតវ៉ាបានកើតឡើង១សប្តាហ៍ បន្ទាប់ពីឥស្សរជនឈានមុខម្នាក់ ក្នុងការតវ៉ាប្រឆាំងការកាន់អំណាចយូរអង្វែង ត្រូវបានឃុំខ្លួន នៅអាកាសយានដ្ឋាន Chisinau ។

ការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ បាននិយាយថា ដោយអំពាវនាវឲ្យមានការលាលែងពីតំណែងនូវរដ្ឋាភិបាលគាំទ្រសហភាពអឺរ៉ុប សមាជិកជាន់ខ្ពស់របស់គណបក្ស Sor party លោកស្រី Marina Tauber ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១ ខែឧសភា ខណៈលោកស្រី ប៉ុនប៉ងចាកចេញពីប្រទេស។

សមាជិកសភាម្នាក់មកពីប្លុកប្រឆាំងនៃរបបកុម្មុយនិស្ត និងសង្គមនិយម លោក Irina Lozovan បានទាមទាឲ្យប្រធានាធិបតីលោកស្រី Maia Sandu លាលែងពីតំណែង។
ការតវ៉ាបានកើតឡើង ២ថ្ងៃមុនពេលបណ្តាប្រទេសអតីសហភាពសូវៀត រៀបចំទិវាជ័យជំនះ ដែលប្រារព្ធការបរាជ័យរបស់ប្រទេសអល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២។
ក្រុមអ្នកតវ៉ាមួយចំនួន បានជាន់លើបំណែកក្រណាត់ពណ៌លឿង ជាពណ៌របស់គណបក្សសាមគ្គីភាពសកម្មភាពដែលកំពុងកាន់អំណាច។