ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក Yoon Suk-yeol បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីការប្រារព្ធពិធីស្វាគមន៍ នៅវិមានប្រធានាធិបតី កាលពីថ្ងៃអាទិត្យ។

លោក Yoon បានថ្លែងសុន្ទរកថា បើកនៅក្នុងជំនួបបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល រវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន មានសារៈសំខាន់ មិនត្រឹមតែសម្រាប់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សន្តិភាព និងវិបុលភាពនៅលើពិភពលោក។
លោក Kishida បានប្រាប់លោក Yoon ថាការឈឺចាប់ក្នុងចិត្តរបស់លោក នៅពេលលោកគិតអំពីការ ទទួលរង និងការឈឺចាប់ អំឡុងរបបអាណានិគម ក្នុងការបង្ហាញចំពោះជម្លោះប្រវត្តិសាស្ត្រ ដែលបានធ្វើឲ្យខូចខាតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានបន្ទាប់ពីជំនួប លោក Kishida បាននិយាយថា រដ្ឋាភិបាលរបស់លោក ទទួលជាមរតកនូវជំហរពីរដ្ឋបាលមុនៗ ដែលមួយចំនួនបានចេញការសុំអភ័យទោសរួចហើយ។
លោក Yoon និយាយថាមេដឹកនាំទាំងពីរ បានព្រមព្រៀងបញ្ជូនអ្នកជំនាញ ដើម្បីធ្វើការវិភាគបែបវិទ្យាសាស្ត្រ មុនពេលបញ្ចេញទឹកដែលមានសារធាតុពុល នុយក្លេអ៊ែរ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ។
សារព័ត៌មាន Yonhap បានរាយការណ៍ថា លោក Kishida បានមកដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ដែលបានកត់សំគាល់ពីការបន្តទ្រង់ទ្រាយពេញលេញផ្នែកការទូតដែលបានបិទ រវាងមេដឹកនាំប្រទេសទាំងពីរបន្ទាប់ពីរយៈពេល១២ឆ្នាំមកនេះ។
យោងតាមសារព័ត៌មាន Kyodo បានឲ្យដឹងថា លោក Kishida បានក្លាយជាមេដឹកនាំនយោបាយដំបូងគេរបស់ប្រទេសជប៉ុន ដែលមកធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាង៥ឆ្នាំ ខណៈប្រទេសទាំងពីរ ស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង។
អ្នកតំណាងមកពី ក្រុមស៊ីវិលកូរ៉េខាងត្បូងជាច្រើនក្រុម បានមកប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍នៅខាងមុខការិយាល័យប្រធានាធិបតី និងមជ្ឈមណ្ឌលទីក្រុងសេអ៊ូល ដើម្បីតវ៉ាប្រឆំាងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Kishida មកកាន់ទីក្រុងសេអ៊ូល។