
សារព័ត៌មានក្នុងស្រុក បានរាយការណ៍នៅពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ២២នាក់ រួមទាំងកុមារ ០៧នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិចនៅក្បែរតំបន់ឆ្នេរទីក្រុង Tanur នៅក្នុងស្រុក Malappuram នៃរដ្ឋកេរ៉ាឡាភាគខាងត្បូងរបស់ប្រទេសឥណ្ឌា។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៧យប់ ជិតឆ្នេរសមុទ្រ Tuvalthiram ក្នុងតំបន់ Tanur របស់ស្រុកខាងលើ។
ទូកនេះ ត្រូវបានគេរាយការណ៍ថា បានដឹកអ្នកដំណើរ ៣៥នាក់។ ទូរទស្សន៍ក្នុងស្រុក NDTV បាននិយាយ ដោយសំអាងប្រភពពីរដ្ឋមន្ត្រីផ្នែកកីឡារបស់រដ្ឋកេរ៉ាឡាថា លោក V Abdurahiman មនុស្ស៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពរបស់ធ្ងន់។
ប្រតិបត្តិការសង្គ្រោះនៅតែបន្តនៅឡើយដើម្បីស្វែងរកអ្នកនៅមានជីវិត បន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងលោកប្រធានាធិបតី Droupadi Murmu បាចូលរួមមរណទុក្ខឧបទ្ទវហេតុនេះ និងបានផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារជនរងគ្រោះ។
លោកនាយករដ្ឋមន្ត្រីបានសរសេរលើបណ្ដាញសង្គមធ្វីតទ័រ ថា សាកសពនីមួយៗទទួលបានប្រាក់ ចំនួន ២០ម៉ឺនរូពីស្មើនឹង២.៤៤៧ ដុល្លារអាមេរិក ពីមូលនិធិសង្គ្រោះជាតិរបស់លោកនាយករដ្ឋមន្ត្រី ។ ចំណែកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ គេនៅមិនទាន់ដឹងនៅឡើយទេ៕
