
ចាប់តាំងពីថ្ងៃទី៣ ខែឧសភា រហូតមក ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅខេត្ត Jiangxiភាគខាងកើតរបស់ប្រទេសចិន ជាហេតុបង្កឲ្យមានទឹកជំនន់។
យោងតាមការអះអាងពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នខេត្ត Jiangxi បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៤៩៧.០០០នាក់ ហើយមនុស្ស ១៤.០០០នាក់ ត្រូវបានជម្លៀសខ្លួន។
ដោយឡែក ការិយាល័យគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរដ្ឋចិន បានដាក់ចេញការឆ្លើយតបគ្រោះអាសន្នកម្រិតទី ៤សម្រាប់ការគ្រប់គ្រងទឹកជំនន់កាលពីថ្ងៃទី៦ ខែឧសភា ហើយប្រតិបត្តិការជួយសង្គ្រោះ កំពុងចាប់ផ្តើម៕


