លោក Trump​ នឹងមិន​ផ្តល់​សក្ខីកម្ម​នៅ​ការកាត់ក្តី​ពីបទ​បរិហារកេរ្តិ៍ និង​ចាប់រំលោភ​សេពសន្ថវៈ​នោះទេ

2023/05/08 11:39:21 pm        271

​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ច្រានចោល​ឱកាស​ចុងក្រោយ​របស់លោក​ដើម្បី​ផ្តល់​សក្ខីកម្ម​នៅ​ការកាត់ក្តី​រដ្ឋបវេណី ជាទី​ដែល​អ្នកសរសេរ​អត្ថបទ​កាសែត​គឺ​នាង E Jean Carroll បាន​ចោទប្រកាន់​រូបលោក​ថា​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​រូបអ្នក​ស្រី​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​នៅ​ហាង​លក់​សម្លៀកបំពាក់​ទំនើប​កាលពី​ឆ្នាំ ១៩៩៦។

​លោក Trump ដែលជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០២៤ នោះ ត្រូវបាន​ចៅក្រម​សហព័ន្ធ​ប្រចាំ​តំបន់​របស់​សហរដ្ឋអាមេរិក លោក Lewis A Kaplan ផ្តល់​ពេល​ត្រឹម​ម៉ោង ៥​ល្ងាច ម៉ោង​ក្នុងស្រុក​(​ត្រូវ​នឹង​ម៉ោង ៩​យប់ ម៉ោង​សកល​)​ថ្ងៃអាទិត្យ ដើម្បី​ដាក់​សំណើសុំ​ផ្តល់​សក្ខីកម្ម ប៉ុន្តែ​គ្មាន​សំណើ​ណាមួយ​ត្រូវបាន​ដាក់ជូន​នោះឡើយ ។

​ទោះបីជា​យ៉ាងណាក៏ដោយ វា​ពុំមែន​ជា​រឿង​គួរ​ភ្ញាក់ផ្អើល​នោះទេ។ លោក Trump​ពុំបាន​បង្ហាញខ្លួន​នោះឡើយ​អំឡុង​ការកាត់ក្តី​នៅ​ទីក្រុង New York រយៈពេល ២​សប្តាហ៍ ជាទី​ដែល​អ្នកស្រី Carroll បានផ្តល់​សក្ខីកម្ម​ជាច្រើន​ថ្ងៃ ដើម្បី​បញ្ជាក់​អំណះអំណាង​ដែល​អ្នកស្រី បាន​បញ្ចេញ​ជា​សាធារណៈ​លើកដំបូង​នៅក្នុង​ជីវប្រវត្តិ​ឆ្នាំ២០១៩។ លោកស្រី​កំពុង​ស្វែងរក​សំណង និង​ការខូចខាត​តម្លៃ​សរុប​ជា​ទឹកប្រាក់​រាប់លាន​ដុល្លារ​។

​នៅពេលដែល​គ្មាន​ការផ្តល់​សក្ខីកម្ម​របស់​លោក Trump​បែបនេះ ក្រុម​មេធាវី​របស់លោក នឹង​ផ្តល់​សេចក្តី​សំអាង​នៅ​ថ្ងៃ​ចន្ទ ក្នុងនោះ​ការពិភាក្សា​សម្រេច​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ ។

នៅពេលដែល​ដើមចោទ​បញ្ចប់​ករណី​របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មេធាវី​របស់លោក Trump​គឺ​លោក Joe Tacopina​បានបញ្ចប់​ករណី​ការពារ​ភ្លាមៗ​ផងដែរ ក៏ដូចជា​ពុំបាន​កោះហៅ​សាក្សី​ណា​ម្នាក់​នោះឡើយ។ លោក​ក៏​ពុំបាន​ស្នើសុំ​ពេល​បន្ថែមទៀត​ដើម្បី​ឲ្យ​លោក Trump​សម្រេចចិត្ត​លើ​ការផ្តល់​សក្ខីកម្ម​នោះដែរ៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm