សម្ដេច​តេ​ជោ​ ស្វាគមន៍​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ​០៤នាក់​ បែរមក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

2023/05/09 12:18:06 am        301

​ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី០​៨ ខែឧសភា ឆ្នាំ ២០២៣​នេះ បាន​ស្វាគមន៍ លោក ម៉ៃ ហុង​ស្រៀ​ង និងលោក អ៊ុ សោភ័ណ មកពី​ខេត្ត​ព្រះសីហនុ និងលោក ឌឹ​ម សារឿន និង​លោក ឡី សុខុន មក ខេត្តបាត់ដំបង​ដែល​លោក​ទាំង ០៤នាក់​ សុទ្ធតែជា​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង បាន​បែរមក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​វិញ ដែល​នេះ​ជាការ​ផ្ដល់​ភាព​យុត្តិធម៌​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្ដេច​តេ​ជោ​ថ្លែ​ងថា​ «​ដំបូង​ខ្ញុំ​ស្វាគមន៍​លោក ម៉ៃ ហុង​ស្រៀ​ង និង លោក អ៊ុ សោភ័ណ មកពី​ខេត្ត​ព្រះសីហនុ​។ លោក ឌឹ​ម សារឿន និង​លោក ឡី សុខុន មក ខេត្តបាត់ដំបង​ដែល​លោក​ទាំង ០៤នាក់​ សុទ្ធតែជា​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង​ ដែល​ពេលនេះ​សុំ​មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​។​

​សម្ដេច​តេ​ជោ បាន​អរគុណ​ដែល​អស់លោក​ទាំង​៤ បានផ្តល់​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន និង​បាន​វាយតម្លៃ​ភាព​អយុត្តិធម៌​ក្នុង​បក្សប្រឆាំង​ ដែលមាន​ក្នុង​វីដេអូ​នេះ​ស្រាប់​។​

​សម្ដេច​ណែនាំ​ដល់ គណៈកម្មាធិការ​បក្ស​ខេត្តបាត់ដំបង និង​ខេត្ត​ព្រះសីហនុ​រៀបចំ​បែបបទ​បញ្ចូល​អស់លោក​ទាំង ០៤នាក់​ស្រម​តាម​និតិ​វិធី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        49
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm