ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះ មនុស្ស ៤នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈមនុស្ស ៦៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ចំនួន ៧៣៩នាក់ទៀត បានជាសះស្បើយពីជំងឺ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលព្យាបាល ដែលនាំឱ្យតួលេខអ្នកជាសះស្បើយឡើងដល់ ៦ ៨៤៣នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ១៧ ៦២១នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីប្រទេសនេះរកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំ២០២០មក៕
