អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ​២០០ ​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​ហាម​ប្រាម​ការ​នាំ​ចូល​អាវុធ​ទៅ​មី​យ៉ាន់​ម៉ា​

2021/05/06 11:52:52 am        159

​មី​យ៉ាន់​ម៉ា៖ អង្គការ​ជាង​ ២០០ ​នៅ​ទូទាំង​ពិភពលោក បាន​ជំរុញ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ឲ្យ​ដាក់​បម្រាម​លើ​ការ​នាំចូល​អាវុធទៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ​ដោយ​និយាយ​ថា ​ពេលវេលា​សម្រាប់​សេចក្ដីថ្លែងការណ៍​នានា​បាន​កន្លង​ហួស​ទៅ ហើយ ​ចាំបាច់​ត្រូវ​មាន​ចំណាត់​ការ​ភ្លាមៗ ដើម្បី​ជួយ​ការពារ​ក្រុម​អ្នក​តវ៉ា​ដោយ​ស្ងៀមស្ងាត់​ប្រឆាំង​នឹង​របប​យោធា និង​ក្រុម​ប្រឆាំង​នឹង​របប​សឹក​មួយ​នេះ​។​

​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​ ដោយ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​បាន​និយាយ​ថា ​យោធា​គ្មាន​ក្ដី​អាណិត​សម្រាប់​ជីវិត​មនុស្ស​ទេ ចាប់​តាំង​ពី​រដ្ឋប្រហារ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៧៦៩​នាក់រួម​ទាំង​កុមារ​ ៥១​នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​ ៦​ឆ្នាំ​ម្នាក់ និង​បាន​ឃុំខ្លួន​ក្រុម​សកម្មជន ក្រុម​អ្នកសារព័ត៌មាន មន្ត្រី​រដ្ឋការ និង​អ្នកនយោ​បាយ​រាប់​ពាន់​នាក់​។ សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា ​មនុស្ស​រាប់​រយ​នាក់​ផ្សេងទៀត​បាន​​បាត់​ខ្លួន​។ ​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល​និយាយ​ថា គ្មាន​រដ្ឋាភិបាល​ណា​គួរ​លក់​គ្រាប់កាំភ្លើង​ឲ្យ​ទៅ​យោធា​ទេ​ ក្រោម​កាលៈទេសៈ​នេះ​។ ការ​ដាក់​បម្រាម​នាំចូល​អាវុធ​ទៅកាន់​មី​យ៉ាន់​ម៉ាគឺជា​ជំហាន​ចាំបាច់​បំផុត ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​គួរតែ​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​ដែល​ចេះតែ​កើន​ឡើង ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​។

​ពួកគេ​បាន​និយាយ​ថា ​អង្គការ​នានាបាន​ជំរុញ​ចក្រភព​អង់គ្លេស និង​បណ្ដា​ប្រទេស​នៅ​សមា​ជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ទទួលខុសត្រូវ​ចំពោះ​ពង្រាង​សេចក្ដី​សម្រេច​នានា​លើ​មី​យ៉ាន់​ម៉ា ដើម្បី​ចាប់ផ្ដើម​ការចរចា​លើ​សេចក្ដី​សម្រេច​ ឲ្យ​មានការ​ហាមប្រាម​ការ​នាំ​ចូល​អាវុធ​ឆាប់ៗ​នេះ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ចំណាត់​ការ​នេះ​នឹង​បង្ហាញ​ប្រាប់​យោធា​ថា ​នឹង​ពុំ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ធម្មតា​ទៀត​ឡើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am