
ភ្នំពេញ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) សហការជាមួយសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) កំពុងចាប់ផ្តើមគម្រោងថ្មីមួយ ក្នុងទំហំទឹកប្រាក់ ៣ លានដុល្លារអាមេរិក ដែលសំដៅផ្តោតលើកសិករខ្នាតតូចជាង ១២០០នាក់ និងក្រុមគ្រួសាររបស់ពួកគាត់ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ភាគឦសានប្រទេស។


