អាមេរិក៖ យោងតាមនគរបាលបានឲ្យដឹងថា បុរសនៅរដ្ឋតិចសាស់ម្នាក់ ត្រូវបានចោទប្រកាន់ថាបានបុករះក្រុមអ្នកដំណើរថ្មើរជើងមួយក្រុមដោយរថយន្ត SUV របស់លោក នៅជិតទីជម្រកសម្រាប់អ្នកគ្មានទីស្នាក់អាស្រ័យនៅទីក្រុង Brownsville មានតែជនអន្តោប្រវេសន៍ ដែលលោកត្រូវបានចោទប្រកាន់៨ករណីពីបទមនុស្សឃាត។

យោងតាមនគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្ត ត្រូវបានគេកំណត់អត្តសញ្ញាណ ថាឈ្មោះ George Alvarez អាយុ៣៤ឆ្នាំ បានបើកបរក្នុងភ្លើងសញ្ញាពណ៌ក្រមហម ដែលបានបាត់បង់ការគ្រប់គ្រងរថយន្តរបស់ខ្លួននិងបានបើកបុកមនុស្ស១៨នាក់ ខណៈរថយន្ត SUV បានបញ្ឈប់នៅនៅផ្នែកម្ខាង។
លោក Alvarez បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃចន្ទ ជាមួយមេធាវីរបស់លោក។ ចៅក្រមបានបង្គាប់ឲ្យបង់ប្រាក់ធានា២សែនដុល្លារក្នុងមួយករណី។

លោក Alvarez ត្រូវបានចោទប្រកាន់ ១០ករណី នៃការវាយប្រហារធ្ងន់ធ្ងរដោយអាវុធបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។ នគរបាលនិយាយថា លោកមានប្រវត្តិបទល្មើសព្រហ្មទណ្ឌច្រើនករណី។
នគរបាល បានរាយការណ៍ថា អ្នកបើបរមានបំណងរត់គេចខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីបង្កឧបត្តិហេតុ ប៉ុន្តែត្រូវបានរារាំងដោយក្រុមអ្នកឃើញហេតុការណ៍ច្រើននាក់៕