ប្រជាពលរដ្ឋស៊ូដង់ផ្ញើក្ដីសង្ឃឹមខ្លាំងលើការចរចារវាងក្រុមជម្លោះនៅក្នុងទីក្រុង ជេដា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

2023/05/09 04:55:22 pm        56

ស៊ូដង់៖ ប្រជាពលរដ្ឋស៊ូដង់កំពុងផ្ញើក្ដីសង្ឃឹមខ្លាំងនៅលើការចរចានៅក្នុងទីក្រុងជេដា(Jeddah) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រវាងក្រុមប្រតិភូររបស់ភាគីជម្លោះ ដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កឲ្យមានការរត់ភៀសខ្លួនចេញពីប្រទេសយ៉ាងធំសម្បើម។  

គំនិតផ្ដួចផ្ដើមដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកគឺជាការប៉ុនប៉ងដ៏មុតមាំលើកដំបូងដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នា ដែលបានប្រែក្លាយផ្នែកជាច្រើននៃរដ្ឋធានីកាទូម(Khartoum)ទៅជាសមរភូមិសង្រ្គាម ធ្លាក់ចេញពីផែនការគាំទ្រជាអន្តរជាតិទៅរករបបដឹកនាំបែបស៊ីវិល បន្ទាប់ពីភាពរំជើបរំជួលជាច្រើនឆ្នាំ និងបានបង្កឲ្យមានវិបត្តិមនុស្សធម៌។  

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ការពិភាក្សាមុនឈានដល់ដំណាក់កាលចរចា បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍និងបន្តនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខក្នុងក្ដីរំពឹងថានឹងរកបានបទឈប់បាញ់រយៈពេលខ្លីប្រកបដោយប្រសិទ្ធភាពដើម្បីសម្របសម្រួលឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសនេះ ។ 

កម្លាំងនៃសេរីភាព និងការផ្លាស់ប្ដូររបស់ប្រទេសស៊ូដង់ ជាក្រុមនយោបាយដឹកនាំផែនការអន្តរកាលឈានទៅរករបបដឹកនាំបែបស៊ីវិល បានស្វាគមន៍ការពិភាក្សាទីក្រុងជេដាកាលពីថ្ងៃសៅរ៍។  

បុគ្គលិករដ្ឋាភិបាលម្នាក់ឈ្មោះ Tamader Ibrahim វ័យ៣៥ ឆ្នាំ រស់នៅក្នុងទីក្រុង Bahri  បាននិយាយថា ប្រសិនបើការចរចាទីក្រុងជេដា បរាជ័យមិនអាចបញ្ឈប់សង្រ្គាមនេះ នោះមានន័យថាយើងនឹងមិនអាចវិលត្រឡប់ទៅផ្ទះរបស់យើង និងស្តារជីវភាពរស់នៅរបស់យើងវិញបានទេ។  

វេជ្ជបណ្ឌិតម្នាក់ វ័យ២៨ឆ្នាំ លោក Mahjoub Salah បាននិយាយថា តំបន់រដ្ឋធានីនេះត្រូវបានរង្គោះរង្គើដោយអំពើហិង្សា ដែលបានកែប្រែជីវិតរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។ យើងកំពុងរង់ចាំការចរចាទាំងនោះព្រោះជាក្ដីសង្ឃឹមតែមួយគត់របស់យើង ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm