សម្ដេចតេជោអបអរសាទរ «ទិវាអឺរ៉ុប» ខណៈឆ្នាំក្រោយជាខួប៣០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប

2023/05/09 05:56:56 pm        202

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានអបអរសាទរនាឱកាសនៃ «ទិវាអឺរ៉ុប» ៩ ឧសភា ២០២៣នេះ ខណៈឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។

តាមរយៈសាលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូន លោកជំទាវ អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប នៅទីក្រុង ព្រុចសែល សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរ​យ៉ាង​កក់ក្តៅ​បំផុតជូនលោកជំទាវ ​ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបាន​ប្រកប​នូវសុខភាពល្អ​បរិបូណ៌​ សុភមង្គល និងវិបុលភាព។

សម្ដេចតេជោថ្លែអថា៖«នៅពេលខ្ញុំគិតអំពីទ្វីបអឺរ៉ុប ខ្ញុំមិនត្រឹមតែមើលឃើញអំពីសហគមន៍​នៃ​ប្រទេសរដ្ឋ​សមាជិក ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុប ផងដែរ»។

សម្ដេចតេជោ បានបន្តថា៖«ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺ​ជាខួបគម្រប់៣០ឆ្នាំ នៃការ បង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។ មិត្តភាព និងកិច្ច​សហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ»។

សម្ដេចតេជោ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយ​បណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំ​មកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។

សម្ដេចតេជោ បញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈនៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និង​សង្រ្គាមដែលកំពុង បន្តមាននៅអ៊ុយក្រែនក៏ដោយ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបបានធ្វើឱ្យ​ប្រសើរឡើង​ភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការពង្រឹង​ពហុភាគីនិយមក៏ដូចជា សម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុបលើកទី១៣ ​ដែលកម្ពុជាមាន មោទនភាពបានរៀបចំកាលពីឆ្នាំ២០២១។ ភាពជោគជ័យដ៏ធំធេងនៃភាពជាប្រធានអាស៊ានរបស់ កម្ពុជាកាលពីឆ្នាំកន្លងទៅ គឺជាសក្ខីភាពដ៏រឹងមាំផងដែរនៃកិច្ចសហការនេះ ​ដើម្បីដោះស្រាយបញ្ហា ​តំបន់ ​និងសកល ក្នុង​គោលបំណង​ថែររក្សានូវសន្តិភាព​ និងស្ថិរភាព ​សម្រាប់តំបន់ទាំងពីរ។

សម្ដេចតេជោថ្លែងថា៖«នៅចុងឆ្នាំនេះ កម្ពុជាទន្ទឹងរង់ចំាដល់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ​ចម្រុះកម្ពុជា-អឺរ៉ុប លើកទី១២ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាភាគីទាំងពីរនឹងនៅតែបន្តប្តេជ្ញាចិត្ត​ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អរបស់យើង ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់​ប្រជាជន និងប្រជាជាតិយើង»៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm