ពលរដ្ឋស៊ែរប៊ី តវ៉ាជុំវិញឃាតកម្មទ្រង់ទ្រាយធំ២លើក

2023/05/09 06:25:04 pm        146

ប្រជាជនស៊ែរប៊ីរាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានី Belgrade កាលពីថ្ងៃចន្ទ ទី៨ ខែឧសភា ដោយទាមទារវិធានការសន្តិសុខកាន់តែប្រសើរ បម្រាមលើកម្មវិធីនាំឲ្យមានអំពើហិង្សាតាមទូរទស្សន៍ និងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីសំខាន់ៗ ជាច្រើនថ្ងៃបន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំដាច់ដោយឡែកពីគ្នាចំនួន២លើក។

ហ្វូងមនុស្សក្នុងចំនួនដ៏ច្រើន ពុំត្រូវបានមើលឃើញក្នុងប្រទេសតំបន់បាល់កង់មួយនេះជាច្រើនឆ្នាំមកហើយ បានចេញដង្ហែក្បួនបាតុកម្មយ៉ាងច្រើនឆ្លងកាត់ភាគកណ្តាលទីក្រុង នៅពីក្រោមបដាដែលដាក់ខ្លឹមសារថា «ស៊ែរប៊ីប្រឆាំងអំពើហិង្សា»។

កាលពីថ្ងៃពុធ សិស្សសាលាម្នាក់ដែលបានយកកាំភ្លើងខ្លីពីរដើមមកកាន់សាលារៀនរបស់គេ បានសម្លាប់សិស្ស៦នាក់ គ្រូបង្រៀនម្នាក់ និងឆ្មាំសន្តិសុខម្នាក់ ហើយសិស្ស៦នាក់ និងគ្រូបង្រៀនម្នាក់ផ្សេងទៀត បានរងរបួស។ ១ថ្ងៃក្រោយមក បុរសវ័យ២១ឆ្នាំម្នាក់ បានកាន់កាំភ្លើងវែងវាយប្រហារ និងកាំភ្លើងខ្លីមួយដើមបានសម្លាប់មនុស្ស៨នាក់ និងរងរបួស១៤នាក់ នៅប្រទេសស៊ែរប៊ីភាគកណ្តាល។ អ្នកបាញ់ប្រហារទាំងពីរនាក់តូវបានចាប់ខ្លួន។

ក្រុមអ្នកតវ៉ា និងអ្នកគាំទ្រក្រុមប្រឆាំងបានទាមទាឲ្យបិទស្ថានីយទូរទស្សន៍ និងសារព័ត៌មានដែលបង្ហាញរូបភាពគួរឲ្យភ័យខ្លាច ដែលពួកគេបានចោទប្រកាន់ ពីការជំរុញឲ្យមានអំពើហិង្សា និងកម្មវិធីដែលមានខ្លឹមសារមិនថ្លៃថ្នូរ។ក្រុមបាតុករ បានទាមទាឲ្យមានសម័យប្រជុំសភាបន្ទាន់ និងជជែកដេញដោលអំពីស្ថានភាពសន្តិសុខ។ លោកស្រី Snezana ស្រ្តីវ័យ៦០ឆ្នាំ ដែលពុំបានផ្តល់នាមត្រកូល បាននិយាយថា គាត់មកទីនេះ ដើម្បីបង្ហាញពីសាមគ្គីភាពប្រឆាំងអំពើហិង្សាដែលកំពុងរីករាលដាលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសភា និងនៅក្នុងជីវិតប្រចាំថ្ងៃ។

ក្នុងការឆ្លើយតបចំពោះការបាញ់ប្រហារ នគរបាលស៊ែរប៊ី កាលពីថ្ងៃចន្ទ បានចាប់ផ្តើមការ​លើកលែងទោសរយៈពេល១ខែសម្រាប់ការប្រគល់អាវុធខុសច្បាប់។ នគរបាលនិយាយថា អាវុធជាង ១,៥០០ដើម ត្រូវបានប្រគល់ឲ្យនៅថ្ងៃដំបូង។ បន្ថែមទៅលើច្បាប់អាវុធដែលមានស្រាប់ ប្រធានាធិបតីលោក Aleksandar Vučić បានប្រកាសថា នគរបាលនឹងពិនិត្យម្ចាស់អាវុធដែលបានចុះ បញ្ជី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm