បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវជួប Villarreal រាត្រីនេះនៅទឹកដី Emirate ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League។ បន្ទាប់ពីចាញ់ជើងទី១ នៅទឹកដីអេស្ប៉ាញ ២-១ Arsenal យប់នេះនឹងអាចឡើងវគ្គផ្តាច់ព្រ័ត្រប្រសិនឈ្នះ ១-០។
Arsenal កំពុងស្ថិតក្នុងការពិភាក្សារឿងផ្លាស់ប្តូរប្រធានក្លិប ដោយប្រធានក្រុមហ៊ុន Sportify លោក Daniel Ek ត្រៀមទិញភាគហ៊ុនធំ Arsenal យកមកគ្រប់គ្រងពីម្ចាស់ក្លិបបច្ចុប្បន្នគ្រួសារត្រកូល Kroenke។ មិនខុសពី Manchester United ឡើយអ្នកគាំទ្រ Arsenal មិនពេញចិត្តចំពោះការវិនិយោគរបស់ម្ចាស់ក្លិបបច្ចុប្បន្នឡើយ ជាពិសេសចុងក្រោយដែល Arsenal ពាក់ព័ន្ធជាមួយការបង្កើតពាន European Super League។ ជុំវិញរឿងនេះអ្នកចាត់ការ Arsenal បានស្នើសុំឲ្យកីឡាករទាំងអស់ ផ្តោតអារម្មណ៍លើកការប្រកួតចំពោះមុខ ជាជាងគិតពីរឿងថ្នាក់លើ។
Arsenal កំពុងសំឡឹងឃើញការឈានឡើងវគ្គផ្តាច់ព្រ័ត្រលើកទី២ ក្នុងរយៈពេល ៣រដូវកាលចុងក្រោយ ពោលគឺរដូវកាល ២០១៨-១៩ Arsenal បានឡើងវគ្គផ្តាច់ព្រ័ត្រតែចាញ់ Sevilla ខណៈពេល Arsenal ក្រោមការដឹកនាំរបស់លោក Una Emery ដែលបច្ចុប្បន្នដឹកនាំ Villarreal។ ប្រសិន Arsenal មិនឈ្នះពាន Europa League រដូវកាលនេះទេ Arsenal នឹងអវត្តមានពីក្របខណ្ឌអឺរ៉ុបទាំង២ ជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ