ព័ត៌មានលម្អិតបន្ថែម បានឈានដល់ពន្លឺអំពីការបាញ់ប្រហារទ្រង់ទ្រាយធំ នៅហាងលក់ទំនិញ នៅក្នុងទីក្រុង Allen រដ្ឋតិចសាស់ កាលពីថ្ងៃសៅរ៍ នៅពេលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់រះ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស។

ពេលនេះអាជ្ញារធរបានបញ្ចេញឈ្មោះជនរងគ្រោះមួយចំនួន ខណៈភស្តុតាងបានបង្ហាញថា ខ្មាន់កាំភ្លើងជាមានជំនឿស្តាំនិយមជ្រុល។

យោងតាមមន្ទីរសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ Mauricio Garcia អាយុ៣៣ឆ្នាំ។ ខ្មាន់កាំភ្លើង Garcia ត្រូវបាននគរបាលបាញ់សម្លាប់។
យោងតាមទិន្នន័យពីអង្គការបណ្ណាសារស្តីពីហិង្សាដោយអាវុធ (The Gun Violence Archive) បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ ត្រូវបានគេគិតថា ជាការបាញ់ប្រហារសម្លាប់រង្គាល មានមនុស្សស្លាប់ច្រើនបំផុតលើកទី២នៅឆ្នាំ២០២៣នេះ។ នេះគឺជាអ្វីដែលយើងដឹងអំពីការបាញ់ប្រហារនៅហាងលក់ទំនិញទីក្រុងAllen រដ្ឋតិចសាស់។ ជនរងគ្រោះដែលត្រូវបានសម្លាប់មានអាយុចាប់ពី៣ឆ្នាំ ដល់៣៧ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីរសៀលថ្ងៃចន្ទ បាននិយាយថា មន្ទីរសុវត្ថិភាពសាធារណៈ រដ្ឋតិចសាស់ បាននិយាយថា យើងបានកំណត់អត្តសញ្ញាណជាវិជ្ជមានជនរងគ្រោះក្នុងការបាញ់ប្រហារកាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារ បាននិយាយថាខ្លួននឹងពុំចេញផ្សាយការកំណត់អត្តសញ្ញាណមនុស្សណាម្នាក់ដែលមានអាយុក្រោម១៨ឆ្នាំ និងជនរងគ្រោះដែលរងរបួសនោះទេ។