លោកប្រធានាធិបតី Xi ធ្វើជាប្រធានកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅទីក្រុង Xi'an

2023/05/09 09:52:03 pm        234

 

ក្រសួងការបរទេសចិន បានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដែលកំណត់រៀបចំឡើងនៅថ្ងៃទី១៨ និងទី១៩ ខែឧសភាខាងមុខនេះ នៅទីក្រុង Xi'an ខេត្តភាគពាយ័ព្យ Shaanxi ប្រទេសចិន។ 

 ក្រោមការអញ្ជើញរបស់ចិន ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ប្រធានាធិបតីកៀជីស្ថានលោក Sadyr Japarov ប្រធានាធិបតីតាជីគីស្ថានលោក Emomali Rahmon ប្រធានាធិបតីទួកមេននីស្ថានលោក Serdar Berdimuhamedov និងប្រធានាធិបតីអ៊ូសបេកគីស្ថានលោក Shavkat Mirziyoyev នឹងចូលរួមកិច្ចប្រជុំកំពូលលើកនេះ ។ 

 ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់ពួកគេកាលពីរយៈពេល ៣ទសវត្សរ៍មុន ចិន និងបណ្តាប្រទេសទាំង ៥នៅអាស៊ីកណ្តាល បានអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្ត និងបង្កើតវិថីថ្មីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ 

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និយាយថា ពាណិជ្ជកម្មចិនជាមួយបណ្តាប្រទេសទាំង ៥នៅអាស៊ីកណ្តាល បានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្តតម្លៃ ៧០.២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើងប្រហែល ១០០ដងលើទំហំពាណិជ្ជកម្មកាលពីរយៈពេល ៣០ឆ្នាំមុន ។ 

នៅក្នុងឆ្នាំ ២០២២ ការនាំចូលកសិកម្ម ថាមពល និងផលិតរ៉ែរបស់ចិនពីប្រទេសទាំងនេះ បានហក់ឡើងខ្ពស់ជាង ៥០ភាគរយ ស្របពេលដែលការនាំចេញផលិតផលមេកានិច និងអេឡិចត្រូនិចរបស់ពួកគេ បានកើនឡើង ៤២ភាគរយ។ 

កាលពីឆ្នាំមុន ភាគហ៊ុនវិនិយោគដោយផ្ទាល់របស់ចិននៅក្នុងប្រទេសអាស៊ី-កណ្តាលទាំង ៥ បានកើនឡើងជិត ១៥ពាន់លានដុល្លារ ដោយមានការដាក់ចេញគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យប្រេង និងការរុករកឧស្ម័ន ការផលិត ការតភ្ជាប់ទំនាក់ទំនង និងបច្ចេកវិទ្យាឌីជីថល ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm