ភ្នំពេញ៖ ល្ងាចថ្ងៃទី៩ ខែឧសភានេះ ក្រុមកីឡាករ កីឡាការិនី កម្ពុជា បានប្រកួតដណ្តើមបានមេដាយសំរិទ្ធ២បន្ថែមទៀត នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាChinlone ស៊ីហ្គេមលើកទី៣២ លើវិញ្ញាសា ប្រកួតជាក្រុម Chinlone Event4 បុរស នារី ។

បើតាមតំណាងក្រុមកីឡាករ មេដាយសំរិទ្ធ Chinlone Event4 បានថ្លែងថា នៅក្នុងដំណើរការប្រកួតលើវិញ្ញាសារChinlone Event4នេះ គឺអាជ្ញាកណ្តាលហាក់មានការរឹទ្ធបន្តឹងខ្លាំង ចំពោះការធ្វើក្បាច់ត្រេសបាល់ឲ្យបានត្រូវតាមក្បួន ហើយការប្រកួតទទួលបានមេដាយសំរិទ្ធលើវិញ្ញាសានេះ ក្រុមយើងធ្វើចាញ់ដៃគូប្រកួតមកពីប្រទេសឡាវ តែមួយពិន្ទុប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានការសោកស្តាយខ្លាំង។
សូមបញ្ជាក់ថា ការប្រកួតកីឡាChinlone ស៊ីហ្គេមលើកទី៣២នេះ គឺមានក្រុមកីឡាករ កីឡាការនីមកពីបណ្តាប្រទេសចំនួន5ចូលរួមរួមមាន៖ ប្រទេសកម្ពុជាយើង មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី និងប្រទេសថៃ ហើយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឈិនឡូន ស៊ីហ្គេមនេះ ក្រុមកីឡាកម្ពុជាយើងប្រកួតដណ្តើមបានមេដាយមាស៤ ប្រាក់១ សំរិទ្ធ៦។
សូមបញ្ជាក់ថា កីឡាChinlone គឺមានប្រភពដើមចេញមកពីប្រទេសមីយ៉ាន់ម៉ា ។