ឯកឧត្ដម ហ៊ុន ម៉ាណែត កោតសរសើរចំពោះពលរដ្ឋនៅសៀមរាប ដែលបានរួមចំណែកលើកកិត្យានុភាពជាតិ​

2023/05/09 11:20:47 pm        118

ភ្នំពេញ៖ សូម​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់​អា​វុ ធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប ដែល​បាន​រួមគ្នា​ជា​កម្លាំង​សរុប​ក្នុងការ​លើកកម្ពស់​កិត្យានុភាព​ជាតិ តាមរយៈ​ការចូលរួម​សហការ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​, ព្រឹត្តិការណ៍​បំបែក​ឯតទគ្គកម្ម​ពិភពលោក​បត់​បេះដូង​ជិត ៤លាន និង​រាំ​ម៉ា​ឌី​ហ្សុ​ន​ដែលមាន​អ្នករាំ​ច្រើនជាងគេ​សរុប ៤.៩៩៩ នាក់ ព្រមទាំង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ក្នុង​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង និង​ដើរ​ប្រណាំង​ជាដើម ដោយ​ព្រឹត្តិការណ៍​ទាំងអស់នេះ សុទ្ធតែ​បានរួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ និង​លើកតម្កើង​កិត្តិ​យ ស​ជាតិខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​។

នេះ​បើតាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត និង​សម្ពោធ​អគារសិក្សា​ថ្មី នៃ​សាកលវិទ្យាល័យ​អង្គរ ស្ថិតនៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម​បន្ថែមថា រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ មានបំណង​ប្រាថ្នា​ចម្បង​តែមួយ​គត់ គឺ​ការផ្តល់ឱ្យ​ប្រជាពលរដ្ឋ​នូវ​ជីវភាព​ធូរធារ​ចម្រុងចម្រើន និង​ការរស់នៅ​ប្រកបដោយ​ភាពសុខសាន្ត​ក្រោម​ម្លប់​នៃ​សន្តិភាព ព្រម​ជាមួយនឹង​សិទ្ធិសេរីភាព និង​ឱកាស​គ្រប់បែបយ៉ាង​ក្នុង​ការកសាង​អភិវឌ្ឍ​ខ្លួន​ឱ្យទទួល​បាន​ជោគជ័យ​។

ពិតណាស់ ការ​ប្រែក្លាយ​គំនិត​ឱ្យចេញ​ជា​លទ្ធផល​ជាក់ស្តែង​ប្រកប​ដោ យ​និរន្តរភាព​នៃ​ការរីកចម្រើន គឺ​ទាមទារ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ច្បាស់លាស់ ក៏ដូចជា​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ជម្នះ​នូវ​រាល់​គ្រប់​ឧបសគ្គ​។ ក្នុងន័យនេះ សូម​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ចូលរួម​ថែរក្សា និង​ប្រឹងប្រែង​ចាប់យក​ឱកាស​អំណោយផល​ពី​កត្តា​សុខសន្តិភាព ស្ថិរភាព និង​កំណើន ឱ្យ​បានជា​ប្រយោជន៍​សម្រាប់​ខ្លួន ក្រុមគ្រួសារ និង​សង្គមជាតិ​។​

​ក្រៅពី​លើកឡើង​បែបនេះ ឯកឧត្ដម​ក៏បាន​ចូលរួម​សាទរ​ចំពោះ​សាកលវិទ្យាល័យ​អង្គរ ដែល​ទទួលបាន​វិញ្ញាបនបត្រ​សម្រាប់​ឆ្នាំ​២០២២-២០២៦ ពី​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា នៃ​ក្រ សួង​អប់រំ យុវជន និង​កីឡា ព្រម​ជាមួយនឹង​ការសម្ពោធ​អគារសិក្សា​ថ្មី​ដ៏​ទំនើប និង​ធំ​ស្កឹមស្កៃ​។ ទាំងនេះ គឺជា​គុណ​តម្លៃ​នៃ​ការខិតខំ​ប្រឹងប្រែង​ដ៏​សកម្ម​របស់​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ​, ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​អង្គរ​, សាស្ត្រាចារ្យ និង​បុគ្គលិក​សិក្សា​ទាំងអស់ នៅក្នុង​ការចូលរួមចំណែក​កសាង​ធនធានមនុស្ស និង​ការពង្រឹង​គុណភាព​អប់រំ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​សព្វថ្ងៃ​សាកលវិទ្យាល័យ​អង្គរ ក៏មាន​ឈ្មោះ​ល្បីល្បាញ និង​ត្រូវបាន​ទទួលស្គាល់ថា ជា​សាកលវិទ្យាល័យ​ឈានមុខ​មួយ​ក្នុង​ខេត្តសៀមរាប ដែល​បណ្ដុះបណ្ដាល​មុខជំនាញ​ជាច្រើន ដោយ​រាប់​ចាប់ពី​ជំនាញ​ក្សេត្រសាស្ដ្រ ដល់​ជំនាញ​សុខាភិបាល​៕​ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm