
ប៉េកាំង៖ យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ (GAC) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ការនាំចូល និងនាំចេញសរុបរបស់ប្រទេសចិនបានកើនឡើង ៥,៨ ភាគរយធៀបនឹងឆ្នាំមុន គិតជាទឹកប្រាក់រហូតដល់ទៅ ១៣,៣២ សែនកោដិយ័នក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៣ ។
អគ្គនាយកដ្ឋានបានបន្ថែមថា ការនាំចេញបានកើនឡើង ១០,៦ ភាគរយធៀបនឹងឆ្នាំមុន ខណៈការនាំចូលបានកើនឡើង ០,០២ ភាគរយក្នុងរយៈពេល ៤ ខែដំបូងនេះ។
បើគិតជារូបិយប័ណ្ណដុល្លារអាមេរិក ពាណិជ្ជកម្មបរទេសសរុបបានចូលមកក្នុងចំនួន ១,៩៤ សែនកោដិដុល្លារអាមេរិកក្នុងរយៈពេលនេះ ដោយធ្លាក់ចុះចំនួន ១,៩ ធៀបនឹងឆ្នាំមុន នេះបើយោងតាមអគ្គនាយកដ្ឋានគយ។ ពាណិជ្ជកម្មបរទេសបានកើនឡើង ៨,៩ ភាគរយធៀបនឹងឆ្នាំមុននៅក្នុងតែខែមេសាមួយប៉ុណ្ណោះ៕