ស៊ូដង់ធ្វើឲ្យវិបត្តិអាហ្វ្រិកកាន់តែលិចលង់ ខណៈ UNមើលឃើញពលរដ្ឋ ៥លាននាក់ ត្រូវការជំនួយបន្ថែមទៀត

2023/05/10 12:21:24 am        509

នៅពេលដែល​ការព្យាយាម​ក្តោប​ក្តាប់​អំណាច​រវាង​ក្រុម​មេដឹកនាំ​យោធា​ប្រជែង​ទាំង​២​ នៅក្នុង​ប្រទេស​ស៊ូដង់ បាន​បំផ្លិចបំផ្លាញ​សេចក្តីសុខ​នៅក្នុង​ភូមិ​របស់គាត់ ស្ថិតក្នុង​តំបន់ Darfur គោលបំណង​ដំបូង​របស់​អ្នកស្រី Halime Yacoub Issac គឺ​ត្រូវតែ​នាំ​កូន​ទាំង ៥​នាក់ ​របស់គាត់រត់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង ស្រប​ពេលដែល​អង្គការ​សហ​ប្រជាជា​តិ​(UN) មើលឃើញ​ពលរដ្ឋ ៥​លាន​នាក់​ត្រូវការ​ជំនួយ​បន្ថែមទៀត​។ ជម្លោះ​នៅ​ស៊ូដង់ បានធ្វើ​ឲ្យ​វិបត្តិ​នៅ​អាហ្វ្រិក​កាន់តែ​លិចលង់​ផងដែរ ។

ប៉ុន្តែ​រយៈពេល ៤​ថ្ងៃក្រោយ​ស្វែងរក​ទីជម្រក​នៅ​ប្រទេស​ឆាដ គឺជា​ប្រទេសមួយ​ដែល​ញាំញី​រួចទៅហើយ​ដោយសារ​វិបត្តិ​មនុស្សធម៌​នោះ អ្នកស្រី​ពុំទាន់​ទទួលបាន​ជំនួយ​ណាមួយ​ឡើយ ហើយ​អ្នកស្រី​គ្រាន់តែ​សង្ឃឹមថា អ្នកស្រី និង​កូន​របស់​អ្នកស្រី នឹងមិន​ដាច់ពោះ​ស្លាប់​នោះទេ។

អង្គុយ​នៅលើ​ដី​ជិត​ភូមិ​ជាប់​ព្រំដែន Goungour​ជាមួយ​ស្ត្រី​ផ្សេងទៀត​ដែល​ទើប​ធ្វើដំណើរ​មកដល់ និង​ក្មេងៗ ដែល​ពួកគេ​មួយចំនួន​គឺជា​ក្មេង​កំព្រា អ្នកស្រី Issac និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ពួកយើង​ពឹងផ្អែក​ទាំងស្រុង​លើ​ចំណីអាហារ​ដែល​គ្រួសារ​ពលរដ្ឋ​ឆាដ ផ្តល់​ឲ្យ​ពួកយើង។

នៅក្បែរនោះ មនុស្ស​រាប់រយ​គ្រួសារ បាន​បោះជំរំ​ក្រោម​ដើមឈើ ឬ​ធ្វើ​ទីជម្រក​ពី​ឈើ និង​កម្រាល​គ្រែ​ដែល​យោល​តាម​ខ្យល់។

គួរ​ឲ្យ​ដឹងថា សង្គ្រាម​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​គាំទ្រ​រហ័ស ដែល​បាន​ផ្ទុះឡើង​នៅ​ទីក្រុង Khartoum កាលពីពេល​ពាក់កណ្តាល​ខែមេសា​កន្លងទៅ បច្ចុប្បន្ន​បានកើត​មាននៅ​តាម​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​ស៊ូដង់ ដោយបាន​សម្លាប់​មនុស្ស​រាប់រយ​នាក់ មនុស្ស​រាប់ពាន់​ផ្សេងទៀត រងរបួស ហើយ​និង​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​មនុស្សធម៌។

សូមបញ្ជាក់ថា អាហ្វ្រិក បាន​ប្រឈម​រួចទៅហើយ​វិបត្តិ​មនុស្សធម៌​រួចទៅហើយ បង្កឡើង​ដោយសារតែ​គ្រោះរាំងស្ងួត ទឹកជំនន់ និង​ជម្លោះ​ប្រដាប់អាវុធ​កើនឡើង៕​

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm