
ជំនួយការរបស់លោកបាននិយាយនៅថ្ងៃអង្គារនេះថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ត្រូវបានចាប់ខ្លួនដោយយោធា ។
ទូរទស្សន៍ក្នុងស្រុក Geo TV រាយការណ៍ថា លោក Khan ត្រូវបានឃុំឃាំងនៅតុលាការក្រុង Islamabadពាក់ព័ន្ធនឹងករណីពុករលួយ ។
សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និយាយថា ភ្លាមៗក្រោយពេលលោក Khanចូលទ្វាររបងតុលាការជាន់ខ្ពស់ ក្រុង Islamabad កងកម្លាំងយោធា និងកងកម្លាំងប្រដាប់អាវុធ បានចូលតាមក្រោយលោក ។ ទ្វាររបងតុលាការ ត្រូវបានពាំង ដោយរថយន្តរថពាសដែក ស្របពេលដែលលោក Khan នាំខ្លួនចេញដោយមានការយាមកាមយ៉ាងរឹងមាំ ៕