សិង្ហ​បុរី កោតសរសើរ​កម្ពុជា ដែល​រៀបចំ​ស៊ី​ហ្គេម​បាន​យ៉ាង​ល្អ​

2023/05/10 12:43:28 am        541

ភ្នំពេញ៖ ក្នុងជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣ ឯកឧត្តម ធា​វ ឈី ហាន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​សន្តិសុខ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បានកត់សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​រាក់ទាក់​ចំពោះ​ក្រុម​អត្ត​ព​លិ​ក មកពី​ក្រៅប្រទេស បន្ទាប់ពី​ឯកឧត្តម​ផ្ទាល់​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក​ន្លែង​អត្ត​ព​លិ​ក​ស្នាក់នៅ​។​

​ឯកឧត្តម ក៏បាន​មើលឃើញ​ការរៀបចំ​ទទួល​បដិសណ្ឋារកិច្ច កន្លែង​ស្នាក់នៅ មធ្យោបាយ​ដឹកជញ្ជូន ម្ហូ ប​អាហារ និង​កិច្ចការ​ផ្សេងៗ​ទៀត បានរៀបចំ​បាន​យ៉ាង​ល្អប្រសើរ ដែល​ផ្តល់ឱកាស​ដ៏​ល្អ​សម្រាប់​អត្ត​ព​លិ​ក​ផ្ដោត​សំខាន់​ទៅលើ​ការប្រកួត​កីឡា​របស់ខ្លួន​។ ឯកឧត្ដម​ចាត់ទុក​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​ថា មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​សម្រាប់​ការដណ្ដើម​មេដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​កសាង និង​ពង្រឹង​សាមគ្គីភាព មិត្តភាព​រវាង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក សម្ដេច​ក្រឡាហោម ស ខេង ផ្សព្វផ្សាយ​ឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោម និង​បាន​ចូលរួម​សាទរ​ចំពោះ​កម្ពុជា សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​ផងដែរ​។

​ក្នុងជំនួប​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាឱកាស​នៃ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​បាន និង​កំពុង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​សិង្ហ​បុរី ដែលមាន​រហូតមកដល់​ពេលនេះ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ចូលរួម​អបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បាន​បញ្ជូន​អត្ត​ពលិកម​ក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​នាពេលនេះ ដោយ​សម្ដេច​បានចាត់ទុក​ការបញ្ជូន​អត្ត​ពលិកម​ក​ចូលរួម​នេះ​ថា ជាការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការចូលរួម​គាំទ្រ​ចំពោះ​កម្ពុជា​ដែល​កំពុង​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ សម្ដេចនាយក​រដ្ឋមន្ត្រី​ស្ដីទី បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​កន្លងមក​បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​សិក្ខាសាលា ឬ​កិច្ចប្រជុំ​ផ្សេងៗ​ដោយបាន​ផ្តល់ឱកាស​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា​បាន​ចូលរួម​។ សម្ដេច​ ក៏បាន​ជម្រាបជូន​ឯក​ឧ ត្ត​ម​ទេសរដ្ឋមន្ត្រី​ផងដែរ​ថា ភាគី​ទាំងពីរ​កំពុងតែ​ពិភាក្សា ដើម្បី​រៀបចំ​ឯកសារ​សហប្រតិបត្តិ​ការ​ជា​ផ្លូវកា រ​ជាមួយគ្នា​។​

​សម្ដេច​សង្ឃឹម​ជឿជាក់ថា ការរៀបចំ​ឱ្យមាន​ឯកសារ​សហប្រតិបត្តិកា​រ​នេះ គឺជា​កិច្ចការ​មួយ​ដែល​សមស្រប​ទៅនឹង​បរិបទ​បច្ចុប្បន្ន​ដែល​ប្រទេស​ទាំងពីរ ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​មានការ​ធ្វើដំណើ រ​ទៅវិញទៅមក​កាន់តែច្រើន​ឡើង មួយវិញទៀត​នោះ​ក៏​សមស្រប​ទៅនឹង​កាលៈទេសៈ​នៃ​ស្ថានភាព​ប្រែប្រួល​នៃ​បទល្មើស​ឆ្លងដែន ពិសេស​បទល្មើស​មិន​ប្រពៃណី​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​សន្តិសុខ​នេះ ឯកឧត្តម ធា​វ ឈី ហាន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​សន្តិសុខ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ក្រឡា ហោម ចំពោះ​ការជួយ​គាំទ្រ​កន្លងមក​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សិង្ហ​បុរី ហើយ​ឯកឧត្តម​ក៏បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្ដេច​អំពី​ការកើនឡើង​នូវ​ការធ្វើដំណើរ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែល​សមស្រប​ក្នុងការ​បង្កើតឱ្យមាន​ក្របខ ណ្ឌ​នៃ​ឯកសារ​សហប្រតិបត្តិកា​រ ដើម្បី​ថែរក្សា​ការពារ​នូវ​សន្តិសុខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៃ​ប្រ​ទេ ស​ទាំងពីរ​ដូច​ទៅនឹង​អ្វីដែល​សម្ដេច​ក្រឡាហោម​បានលើកឡើង គឺ​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំង​បទល្មើស​ប្រពៃណី និង​មិន​ប្រពៃណី​៕ ដោយ​៖ គង់ ឌិន ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm