បាល់ទាត់៖ អតីតអ្នកចាំទីក្រុមកាំភ្លើងធំ Arsenal, Jens Lehmann ត្រូវបានដកឈ្មោះចេញពីសមាជិកប្រធានក្រុមប្រឹក្សាភិបាលនៃក្លិបអាល្លឺម៉ង់ Hertha Berlin ហើយបន្ទាប់ពីបានផ្ញើសាររើសអើងទៅកាន់អ្នកអត្ថាធិប្បាយតាមទូរទស្សន៍ម្នាក់។
Dennis Aogo បានបង្ហោះជាសាធារណៈនូវសារតាមប្រព័ន្ធ Whats App ដែល Lehmann បានផ្ញើទៅកាន់រូបគេ ដោយបានសរសេរមានន័យថា Dennis Aogo មកធ្វើការជាអ្នកអត្ថាធិប្បាយបែបនេះ ដោយសារតែកូតាកីឡាករស្បែកខ្មៅក្នុងក្រុម។ Dennis Aogo ក៏បានធ្វើការអត្ថាធិប្បាយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង Manchester City និង Paris Saint Germain កាលពីយប់ថ្ងៃអង្គារផងដែរអោយទូរទស្សន៍ Sky Sports អាល្លឺម៉ង់។ ក្រោយមក Jens Lehmann ក៏បានបានបង្ហោះការសុំទោសជាសាធារណៈវិញដែរ។
Dennis Aogo បច្ចុប្បន្នវ័យ ៣៤ឆ្នាំគឺជាអតីតកីឡាករបាល់ទាត់ម្នាក់ លេងឲ្យក្លិបជាច្រើននៅអាល្លឺម៉ង់ដូចជា Schalke, Stuttgart និង Hannover ជាដើម។ ចំណែក Jens Lehmann ធ្លាប់បានបង្ហាញខ្លួនប្រមាណ ២០០ប្រកួតក្នុងអាជីពជាមួយក្រុមកាំភ្លើងធំ Arsenal ពីរលើកមុនពេលចូលនិវត្តន៍នៅឆ្នាំ២០១១៕
អត្ថបទ៖នាង សុភាវុធ