គណៈកម្មាធិការ​សុខភាព​ជាតិ៖ ចិន​បន្ត​គ្រប់គ្រង COVID-19 ជាមួយនឹង​វិធានការ​ប្រឆាំង​នឹង​ជំងឺឆ្លង​កម្រិត B (Class-B)

2023/05/09 06:47:40 pm        520

​ប្រទេស​ចិន​នឹង​បន្ត​គ្រប់គ្រង​ជំងឺ COVID-19 ជាមួយនឹង​វិធានការ​ប្រឆាំងនឹង​ជំងឺឆ្លង​កម្រិត​B (Class-B) បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា ជំងឺឆ្លង​រាតត្បាត COVID-19 លែង​ជា​ភាព​អាសន្ន​សុខភាព​សាធារណៈ​នៃ​ការព្រួយបារម្ភ​អន្តរជាតិ​ទៀតហើយ​។ នេះ​ជាការ​លើកឡើង​របស់លោក Mi Feng អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការ​សុខភាព​ជាតិ (NHC) ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ឬ WHO លោក Tedros Adhanom Ghebreyesus បានចេញ​សេចក្តីប្រកាស កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​បន្ថែមថា ការសម្រេច​របស់ WHO នេះ មិន​មានន័យថា វីរុស COVID-19 បានបញ្ចប់​ជាការ​គំរាមកំហែង​សុខភាព​សកល​នោះឡើយ ហើយ «​វា​ដល់ពេល​ហើយ​សម្រាប់​ប្រទេស​នានា ក្នុងការ​ផ្លាស់ប្តូរ​ពី​របៀប​គ្រាអាសន្ន​នេះ​ទៅជា​ការគ្រប់គ្រង​វីរុស COVID-19 រួម​ជាមួយនឹង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​វិញ​។​

​លោក Mi បាន​បន្ថែមថា វីរុស​នេះ នៅតែ​បន្ត​វិវឌ្ឍន៍​ខ្លួន និង​ប្រែប្រួល​មិន​ទៀត​ទាត់​ហើយ​ការឆ្លង​ក្នុងស្រុក​នៅតែមាន​នៅឡើយ​នៅក្នុង​ប្រទេស​ចិន ដូច្នេះ​ គ្រប់​ស្រុក និង​គ្រប់​តំបន់​ទាំងអស់ គួរតែ​បន្ត​គ្រប់គ្រង​វីរុស COVID-19 ជាមួយនឹង​វិធានការ​ប្រឆាំងនឹង​ជំងឺឆ្លង​កម្រិត B (Class-B) ដើម្បី​ធានា​ដល់​សុខភាព​ប្រជាជន និង​ជួយ​សម្រួល​ដល់​ការងារ និង​ការរស់នៅ​របស់​ពួកគេ​។​

​សន្និសីទ​សារព័ត៌មាន​នេះ ក៏បាន​លើកឡើង​ផងដែរ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ចិន ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត ក្នុង​រយៈពេល ៣​ឆ្នាំនេះ​។​

​លោក Liang Wannian ប្រធាន​ក្រុម​អ្នកជំនាញ​ឆ្លើយតប​នឹង​វីរុស COVID-19 របស់ NHC បាន​និយាយថា​៖ «​ប្រទេស​ចិន​តែងតែ​ប្រកាន់យក​នូវ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន និង​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​សហគមន៍​អន្តរជាតិ​»​។​

​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​មុំ​ផ្សេងៗ​ទៀត រួមមាន​ការចែករំលែក​ព័ត៌មាន និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត ការ​ផ្តល់នូវ​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ប្រទេស​ជាច្រើន ការផ្តល់​វ៉ាក់សាំង ក្នុង​ទ្រង់ទ្រាយ​ធំ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ការបញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទៅ​ក្រៅប្រទេស​។​

​បើ​យោងតាម​លោក Liang រហូតមកដល់​ពេលនេះ ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 បាន​ជាង ២,២​ពាន់​លាន​ដូ​ស​ហើយ ដល់​ប្រទេស​ជាង ១២០ និង​អង្គការ​អន្តរជាតិ​នានា​៕​

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am