ភ្នំពេញ ៖ ក្រុមហ៊ុន AEON MALL CAMBODIA CO., LTD. (AMC) និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា (MoU) ដើម្បីសហការក្នុងកម្មវិធីពន្លឿនអាជីវកម្ម (CJCC Accelerator Program (CJAP) សម្រាប់គាំទ្រដល់សហគ្រិនកម្ពុជាក៏ដូចជាការអភិវឌ្ឍន៍ និងវឌ្ឍនភាពសេដ្ឋកិច្ចរវាងប្រទេសកម្ពុជានិងជប៉ុន។
ពិធីចុះហត្ថលេខាខាងលើ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ផ្លូវសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៣៕







