ភ្នំពេញ៖ ថ្ងៃស្អែកនេះ ក្រុមហ៊ុនធំៗ ចំនួន៨ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧១៧ កន្លែងដល់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើក្នុងវេទិកាការងារ ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរ ការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាស ផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន។
ក្រុមហ៊ុនធំៗទាំង៨ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ក្រុមហ៊ុន GFG, ក្រុមហ៊ុន BPC Trading Co., Ltd ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC. , ធនាគារ ស្ថាបនា, ក្រុមហ៊ុន BS Land & Home Co., Ltd ក្រុមហ៊ុន CAMBODIA ANGKOR AIR CO., LTD. គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK , និង ក្រុមហ៊ុនIDD (Cambodia) Co., Ltd. ។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕





