ការគាំទ្រលោក Biden មានអត្រា ៤០% ខណៈពលរដ្ឋអាមេរិក បារម្ភអំពីជនអន្តោប្រវេសន៍

2023/05/10 06:47:52 pm        150

ការស្ទង់មតិថ្មីរបស់បណ្ដាញសារព័ត៌មាន Reuters/Ipsos បានបង្ហាញថា ការគាំទ្រជាសាធារណៈ​ចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ស្ថិតក្នុងអត្រា ៤០% ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលធ្លាក់ជិតដល់កម្រិតទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដោយប្រជាជន​អាមេរិកមិនសប្បាយចិត្ត ចំពោះចំណាត់ការរបស់លោកក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងអតិផរណា។

ការស្ទង់មតិរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ បានបង្ហាញនូវការកើនឡើងតិចតួច​នៃប្រជាប្រិយភាពរបស់លោក Biden កាលពីខែមុន នៅពេលដែលអ្នកឆ្លើយតបចំនួន ៣៩% បាននិយាយថា​ ពួកគេបានព្រមទទួលយកការបំពេញតួនាទីជាប្រធានាធិបតីនេះ។ ការស្ទង់មតិមានកម្រិតល្អៀងចំនួន ៣%។

បញ្ហាសេដ្ឋកិច្ចនៅតែជាក្តីបារម្ភចម្បងរបស់អ្នកឆ្លើយតប ចំពេលមានអត្រាអតិផរណាហក់ឡើងខ្ពស់ និងសម្ពាធរបស់ធនាគារកណ្តាល ដើម្បីទប់ទល់នឹងតម្លៃ តាមរយៈការដំឡើងអត្រាការប្រាក់ ដែលបានធ្វើឲ្យកម្ចីទិញផ្ទះ និងរថយន្តកាន់តែឡើងថ្លៃខ្ពស់។

ការស្ទង់មតិរបស់ Reuters/Ipsos បានរកឃើញថា ចំនួន ៥៤% នៃអ្នកឆ្លើយតប ដោយក្នុងនោះរួមទាំង​ចំនួន ៧៧% នៃគណបក្សសាធារណរដ្ឋ និង ៣៤% នៃគណបក្សប្រជាធិបតេយ្យផង បានប្រឆាំង​នឹងចំនួនកើនឡើងនៃជនអន្តោប្រវេសន៍ដែលត្រូវបានអនុញ្ញាតឲ្យចូលប្រទេសជារៀងរាល់ឆ្នាំ ហើយមានតែចំនួន ២៦% ប៉ុណ្ណោះដែលនិយាយថា​ ពួកគេបានយល់ព្រមលើការដោះស្រាយ ចំពោះជនអន្តោប្រវេសន៍របស់លោក Biden៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm