យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ីរី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Aleppo របស់ប្រទេសស៊ីរី នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅព្រឹកថ្ងៃពុធនេះ។

សារព័ត៌មានSANA បានផ្សព្វផ្សាយថា អាកាសយានដ្ឋាននេះ ត្រូវបានបិទកាលពីថ្ងៃទី២ ខែឧសភា បន្ទាប់ពីរងការខូចខាត ដោយសារការវាយប្រហារតាមអាកាសពីសំណាក់អ៊ីស្រាអែល។

អ៊ីស្រាអែលបានធ្វើការវាយប្រហារជាច្រើនឆ្នាំមកហើយប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាគោលដៅទាក់ទងជាមួយនឹងប្រទេសអ៊ីរ៉ង់ នៅប្រទេសស៊ីរី ជាទីដែលឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ បានកើនឡើងចាប់តាំងពីទីក្រុងនេះ បានចាប់ផ្តើមគាំទ្រលោកប្រធានាធិបតីលោក Bashar al-Assad ក្នុងសង្គ្រាមស៊ីវិលដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១១៕