ចិនប្រកាន់ជំហររឹងមាំជាមួយអាល្លឺម៉ង់ ខណៈសហភាពអឺរ៉ុបបារម្ភពីទណ្ឌកម្មលើរុស្ស៊ី

2023/05/10 07:47:20 pm        187

រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង (Qin Gang) បាន ប្រកាន់ជំហរដ៏ម៉ឺងម៉ាត់អំឡុងជួបពិភាក្សាដោយស្មោះត្រង់ប៉ុន្តែជាការពិភាក្សាប្រកបដោយវិជ្ជមានជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីថ្ងៃអង្គារ ស្ដីពីកង្វល់ទណ្ឌកម្មពាណិជ្ជកម្មលើរុស្ស៊ី ។

រដ្ឋមន្ត្រីទាំង២ បានពិភាក្សាគ្នារយៈពេលប្រហែល៤៥នាទី នៅក្នុងរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ អំពីវិបត្តិអាកាសធាតុ និងរបៀបវារៈសំខាន់បំផុតផ្ដោតលើស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ។ បញ្ហាធំមួយដែលបានពិភាក្សារវាងភាគីទាំង២ គឺក្ដីបារម្ភអំពីក្រុមហ៊ុនចិនចំនួន៨ ដែលអាចប្រឈមនឹងទណ្ឌកម្មពីសហភាពអឺរ៉ុប។

សហភាពអឺរ៉ុបជឿថា ក្រុមហ៊ុនទាំងនោះ កំពុងផ្គត់ផ្គង់ទំនិញ ទៅឡឲ្យប្រទេសរុស្ស៊ី ដែលអាចត្រូវ​បានប្រើប្រាស់ដើម្បីផលិតអាវុធធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយលោកស្រី Baerbock បាននិយាយថា ប្លុកអឺរ៉ុបកំពុងធ្វើការដើម្បីទប់ស្កាត់ការគេចវេះចេញពីទណ្ឌកម្មលើរុស្ស៊ី ខណៈសហភាពអឺរ៉ុបចរចាកញ្ចប់វិធានការថ្មីៗ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានជាមួយលោកស្រី Baerbock នៅរដ្ឋធានីប៊ែរឡាំង លោក ឈីន កាងបានបញ្ជាក់ជាថ្មីពីជំហររបស់ប្រទេសចិន ថាពួកគេពុំបានផ្គត់ផ្គង់អាវុធទៅឲ្យបណ្ដាប្រទេស ឬ តំបន់ដែលមានវិបត្តិ នោះទេ។

លោក ឈីន កាង បានបន្ថែមថា នេះគឺជាច្បាប់នៅក្នុងប្រទេសចិន ហើយនៅពេលយើងនាំចេញ​ផលិតផល​ប្រើប្រាស់គ្រប់ប្រភេទ យើងក៏មានច្បាប់ និងលិខិតអនុញ្ញាតដើម្បីគ្រប់គ្រង​ករណីទាំងនោះដែរ។មានការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការធម្មតារវាង​ក្រុមហ៊ុនរបស់​ប្រទេសចិននិងប្រទេសរុស្ស៊ី ហើយមិនត្រូវបានរំខានក្នុងវិស័យពាណិជ្ជកម្មនោះទេ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        74
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm