ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា សម្លាប់ក្រុមសកម្មប្រយុទ្ធសំខាន់ៗ និងជនស៊ីវិលជាង១០នាក់

2023/05/10 07:57:30 pm        196

យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ១៥នាក់ រួមទាំងមេបញ្ជាការ៣នាក់នៃក្រុមសកម្មប្រយុទ្ធ ជីហាតអ៊ីស្លាម បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។

មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ស្ត្រីនិងកុមារ៨នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។ មនុស្ស២២នាក់ផ្សេងទៀត បានរងរបួស។

អ៊ីស្រាអែលនិយាយថា មេដឹកនាំក្រុមជីហាតអ៊ីស្លាម ដែលខ្លួនបានដាក់គោលដៅកាលពីយប់មិញ បានចូលរួមក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះលើជនស៊ីវិលអ៊ីស្រាអែល។

ក្រុមជីហាតអ៊ីស្លាម បានសន្យាសងសឹក ហើយក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ត្រូវបានគេរំពឺងថា នឹងឆ្លើយតបដោយការបាញ់រ៉ូក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ ទំហំនៃភាពតានតឹងឡើងកម្តៅខ្លាំងណាមួយអាចកើតឡើង ទំនងជាអាស្រ័យលើបញ្ហាថា តើក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សានោះ សម្រេចចិត្តចូលរួមឬយ៉ាងណា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានិយាយថា ប្រទេសរបស់លោក បាន ត្រៀមទប់គ្រប់លទ្ធភាពទាំងអស់ ហើយលោកបាននិយាយថា សត្រូវរបស់យើងមិនសាកល្បង​យើងនោះទេ។

ការវាយប្រហារជាច្រើនលើក គឺជាការវាយប្រហារបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីការប្រយុទ្ធគ្នា៣ថ្ងៃ រវាងអ៊ីស្រាអែល ​និងក្រុមជីហាតអ៊ីស្លាមកាលពីខែ សីហា ដែលនៅ​ពេលនោះ ជនប៉ាឡេស្ទីន ៤៩នាក់ បានស្លាប់ នៅក្នុងតំបន់ហ្គាហ្សា។

ការវាយប្រហាររបស់អ៊ីស្រាអែល ​បានចាប់ផ្តើមកាលពីពេលព្រឹកថ្ងៃអង្គារ នៅពេលដែលយន្ត​ហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន៤០គ្រឿង បានវាយប្រហារជាច្រើនលើកនៅទូទាំង​តំបន់ហ្គាហ្សាជាបន្តបន្ទាប់​ ដោយបានផ្តោតទៅលើលំនៅឋាន និងបណ្តាលឲ្យមានការភ័យស្លន់ស្លោ​ក្នុងចំណោមប្រជាពលរដ្ឋ។

រូបភាពបានបង្ហាញឲ្យឃើញ យ៉ាងហោចណាស់អគារលំនៅឋាន២កន្លែង បានបែកបាក់នៅផ្នែក​ខាងមុខ និងផ្នែកផ្សេងទៀត ត្រូវបានបំផ្លាញ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm