សម្ដេច ស ខេង៖ ស្នងការរាជធានី-ខេត្ត គួរសុំលាចេញពីតំណែងបើរកឃើញមានការទម្លាក់មន្ដ្រីពីលើឲ្យបម្រើនៅមូលដ្ឋាន

2023/05/10 09:51:58 pm        316

ភ្នំពេញ៖ សម្ដេចក្រឡោហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ប្រសិនបើរកឃើញព័ត៌មានពិតប្រាកដថា មានការទម្លាក់មន្ដ្រីឲ្យទៅបម្រើការនៅមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនោះ គួរសុំលាចេញពីតំណែង ដោយសារការជ្រើរើសមន្រ្ដីនៅមូលដ្ឋាន គឺត្រូវជ្រើសរើសក្នុងមូលដ្ឋានផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាព ក្នុងការបំពេញកិច្ចការងារជាមួយប្រជាពលរដ្ឋ។

សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចរម្លឹកថា កន្លងមកការជ្រើសរើស នគរបាលប៉ុស្ដិ៍ ហើយមានការប្រឡងរួច ទើបបញ្ជូនឲ្យប៉ុស្ដិ៍ឃុំ-សង្កាត់ ប៉ុន្ដែមិនបានទទួល ជោគជ័យឡើយ ព្រោះមនុស្សដែលប្រឡងជាប់នោះ មិនមែនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ សម្ដេច បន្ដថា នាពេលបច្ចុប្បន្ននេះ មិនប្រឡងទៀតឡើយ គឺឲ្យជ្រើសរើសដោយផ្ទាល់នៅប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់តែម្តង ។

សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ ទទួលព័ត៌មានថា រៀបចំទម្លាក់ពីខេត្តទៅតែម្ដង ដាក់ទៅកន្លែងណាប៉ុន្មាន ហើយមិនមែនជាមនុស្សនៅកន្លែងណុង បើខ្ញុំរកឃើញពិតប្រាកដមែន ស្នងការនគរបាលទទួលខុសត្រូវមុនគេ ។ បើជាការល្អ សុំដកខ្លួន សុំលាលែង កុំឲ្យដេញ ហើយអស់ស័ក្តទៀត ព្រោះយើងចង់បានថា បើកូនចៅប្រជាពលរដ្ឋ នៅកន្លែងណា ត្រូវដាក់កន្លែងណុង នៅឃុំ-សង្កាត់ ណុង»៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm