ឥណ្ឌូនេស៊ី ៖ នៅថ្ងៃពុធ (១០ ឧសភា)នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលថា លោកជឿជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាចជា "តួអង្គសំខាន់" ក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ ប្រសិនបើមានការរួបរួមក្នុងចំណោមសមាជិករបស់ខ្លួន។
ក្នុងរយៈពេលពីរថ្ងៃខាងមុខ បណ្ដាមេដឹកនាំនៃតំបន់នេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវិបត្តិនៅសហភាពមីយ៉ាន់ម៉ា និងជំរុញរបបសឹកឱ្យអនុវត្ត "មតិឯកច្ឆ័ន្ទសន្តិភាពប្រាំចំណុច" ដែលបានព្រមព្រៀងគ្នានៅចុងឆ្នាំ ២០២១ ដែលរួមមានការបញ្ចប់អរិភាពទាំងឡាយ និងការប្រាស្រ័យទាក់ទងគ្រប់ភាគីពាក់ព័ន្ធ។
អាស៊ានបានហាមប្រាមក្រុមឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់រហូតដល់មានជំហានរីកចម្រើនលើគោលការណ៍ដែលបានព្រមព្រៀងកន្លងមក។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ី ក៏បានប្រាស្រ័យទាក់ទងដោយពុំបើកចំហជាមួយយោធាមីយ៉ាន់ម៉ា រដ្ឋាភិបាលស្រមោល និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដើម្បីចាប់ផ្តើមដំណើរចរចាសន្តិភាព៕


