ឯកឧត្ដម ហ៊ុន ម៉ាណែត៖ តាមរយៈម្ចាស់ផ្ទះស៊ីហ្គេមសម្ដេចតេជោ កំពុងនាំកម្ពុជាបោះជំហាន​ឆ្ពោះទៅមុខ​កាន់តែ​ឆ្ងាយ​

2023/05/10 11:11:37 pm        132

​កំពង់ធំ​៖ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហេ្គ​ម​លើក​ទី​១២ ក្នុង​ឆ្នាំ​២០២៣ នេះ គឺសម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កំពុង​នាំ​កម្ពុជា​បោះជំហាន​ឆ្ពោះទៅមុខ​កាន់តែ​ឆ្ងាយ ឆ្ងាយ ដោយ​សម្រេចបាន​នូវ​ការលើកកម្ពស់​កិត្យានុភាព និង​ការធានា​រក្សា​ផលប្រយោជន៍​ជាតិ​។

​ឯកឧត្ដម​បាន​ថ្លែង​បែបនេះ ក្នុងឱកាស តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​ឆ្លង​ព្រះវិហារ​ថ្មី នៅ​វត្ត​សន្ទុក​ក្រៅ ស្ថិតនៅ​ភូមិ​សន្ទុក​ក្រៅ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្ដម​បញ្ជាក់​ថា តាមរយៈ​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហេ្គ​ម​លើក​ទី​១២ ក្នុង​ឆ្នាំ​២០២៣ គឺ​បាន​ផ្សព្វផ្សាយ​អំពី​ការ​ប្រែ​មុខមាត់​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ដោយ​ឈាន​ចេញពី​ប្រទេស​ដែល​ធ្លាប់​ត្រូវបាន​ញាំញី​ដោយ​សង្គ្រាម​បែកបាក់ និង​ភាពភ័យខ្លាច ប្តូរ​មកជា​ទឹកដី​កោះ​សុខសន្តិភាព​, ស្ថិរភាព និង​សុខដុមរមនា​ត្រជាក់ត្រជុំ ព្រម​ជាមួយនឹង​ការបើកចំហរ​បេះដូង និង​ទឹកចិត្ត​យ៉ាង​ទូលំទូលាយ ដើម្បី​ទទួល​ស្វាគមន៍​បណ្តា​មិត្តភក្តិ​អន្តរជាតិ​មកពី​គ្រប់ទិសទី​ទាំង​ក្នុង​តំបន់ និង​សាកលលោក​៕​

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm