កូនស្រីរបស់លោក Thaksin កាន់ភ្លើងគប់ត្រកូល Shinawatra ក្នុងការបោះឆ្នោត

2023/05/10 11:42:10 pm        343

នៅ​ថៃ​មិន​ដល់​រយៈពេល ២​សប្ដាហ៍​ផង​ទេ បន្ទាប់ពី​បានផ្ដល់​កំណើត​ដល់​កូន​ទី​២ របស់ខ្លួន លោកស្រី Paetongtarn Shinawatra ដែលជា​ទាយាទ​របស់​ត្រកូល​យោ​បាយ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​ថៃ ត្រូវ​ប្រឈម​ជាមួយនឹង​ព្រឹត្តិការណ៍ ដែល​មិនអាច​ចៀសបាន​។

​ក្នុងខណៈដែល​ប្រទេស​ថៃ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ (​ទី​១៤ ខែឧសភា​) ស្ត្រី​វ័យ ៣៦​ឆ្នាំ​រូបនេះ សង្ឃឹមថា នឹង​ផ្តល់​ជ័យជម្នះ​ឲ្យ​គណបក្សប្រឆាំង​ភឿ​ថៃ (Pheu Thai) ពោលគឺ​ជាការ​បន្តវេន​ចុងក្រោយ​បំផុត​នៃ​ចលនា​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ឪពុក​ជា​មហាសេដ្ឋី​របស់លោក​ស្រី លោក Thaksin Shinawatra​។​

​លោកស្រី Paetongtarn បាន​វិល​ត្រឡប់មក​ធ្វើ​យុទ្ធនាការ​វិញ​ភ្លាម បន្ទាប់ពី​សម្រាល​បានកូន​ប្រុស កាលពី​ថ្ងៃទី​១ ខែឧសភា បើទោះបីជា​រហូតមកទល់​ពេលនេះ មាន​ត្រឹមតែ​ការទំនាក់ទំនង​ជា​វីដេអូ​ក៏ដោយ ខណៈដែល​លោកស្រី​ប្រឹងប្រែង​ឲ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី ដែល​ក្មេង​បំផុត​មិន​ធ្លាប់មាន​របស់​ប្រទេស​ថៃ​។​

​អ្នកនយោបាយ​ជើង​ថ្មី ដែល​រហូតមក​ទល់នឹង​ឆ្នាំមុន បាន​ជួយ​គ្រប់គ្រង​សាខា​សណ្ឋាគារ​នៃ​ចក្រភព​អាជីវកម្ម​របស់​គ្រួសារ​អ្នកមាន​បំផុត​នោះ លោកស្រី Paetongtarn ឥឡូវនេះ ប្រឈម​ជាមួយនឹង​ការប្រកួតប្រជែង​ចុងក្រោយ​របស់​ពួកគេ​ទល់នឹង​ក្រុម​យោធា ដែល​បាន​បណ្តេញ​ឪពុក និង​ម្តាយមីង​របស់លោក​ស្រី​ចេញពី​អំណាច​។​

​លោកស្រី Paetongtarn មាន​វត្តមាន​ស្ទើរតែ​ឥតឈប់ឈរ​ក្នង​ដំណើរ​នៃ​យុទ្ធនាការ នៅ​មុនពេល​សម្រាល​បានកូន​ប្រុស​របស់លោក​ស្រី នា​ថ្ងៃទី​១ ខែឧសភា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​រីករាយ​ពី​អ្នកគាំទ្រ នៅឯ​កន្លែង​ជួបជុំគ្នា ក្រោម​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង បើទោះបី​ជាមាន​ផ្ទៃពោះ​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយក៏​ដោយ​។​

​កាលពី​ថ្ងៃ​សុក្រ លោកស្រី​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​រាប់រយ​នាក់ ក្នុង​ទីក្រុង​បាងកក តាមរយៈ​បណ្តាញ​វីដេអូ ដោយ​ជំរុញ​ពួកគេ​នាំ​គណបក្ស​ភឿ​ថៃ​ឲ្យ​ទទួលបាន​ជ័យជម្នះ​ដ៏​ច្រើន​លើសលប់ ដើម្បី​បំផ្លាញ​នូវ​ការប៉ុនប៉ង​របស់​ពួកយោធា ក្នុងការ​រារាំង​គណបក្ស​នេះ​មិន​ឲ្យ​ទទួលបាន​អំណាច​។​

​ប្រសិនបើ​ទទួលបាន​ជោគជ័យ លោកស្រី Paetongtarn នឹង​ក្លាយជា​សមាជិក​ទី​៤ នៃ​គ្រួសារ ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី បន្ទាប់ពី​លោក Thaksin ម្តាយមីង​លោកស្រី Yingluck និង​ឪពុកមា​របស់លោក​ស្រី លោក Somchai Wongsawat៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm