
ប្រទេសជប៉ុនកំពុងបោះជំហានឆ្ពោះទៅពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអង្គការណាតូ ដែលក្នុងនោះសម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកមួយនេះ ត្រូវកំណត់បើកការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូនៅឆ្នាំក្រោយ។
សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ការិយាល័យថ្មីនេះ នឹងក្លាយជាការិយាល័យដំបូងរបស់ណាតូនៅអាស៊ី ហើយនឹងជួយសម្រួលដល់ការពិគ្រោះយោបល់រវាងសម្ព័ន្ធមិត្តមានសមាជិក៣១ ប្រទេសនេះ ជាមួយប្រទេសជប៉ុន ស្របពេលមានកំណើននៃបញ្ហាប្រឈមចំពោះសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
សំណើបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូនេះ ត្រូវបានដាក់ចេញជាលើកដំបូងនៅចុងខែមករា នៅពេលដែលអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានទៅទស្សនកិច្ចប្រទេសជប៉ុនដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោកFumio Kishida។
ក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា ស្ទើរតែគ្មានលទ្ធភាពអាចទៅរួចទេសម្រាប់ការរៀបចំដំបូងនេះដែលរុញឲ្យប្រទេសជប៉ុនចូលរួមផ្លូវការជាមួយអង្គការណាតូនាពេលអនាគត បើទោះបីជាដំណើរការនេះ ត្រូវបានរៀបចំឡើងយ៉ាងជាក់លាក់ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ និងសន្តិសុខក៏ដោយ៕