
នគរបាលកូឡុំប៊ីបានរកឃើញ គ្រឿងញៀនកូកាអ៊ីនរាវក្លអ៊ីដ្រាដ ទម្ងន់ ១.៦២៩ក្រាម លាយជាមួយនឹងអង្គធាតុរាវក្រហមក្នុងប្លោកឈាម នៅអាកាសយានដ្ឋានអន្តរជាតិ Jose Maria Cordova នៃទីក្រុងRionegro កាលពីថ្ងៃចន្ទ (៨ ឧសភា)។
របាយការណ៍របស់នគរបាលបានរាយការណ៍ថា សុនខនគរបាលប្រឆាំងគ្រឿងញៀនមួយក្បាល បានរកឃើញប្លោកឈាមជាច្រើនដាក់ស្លាកថាជាសំណាកឈាមជីវសាស្ត្រ ដែលត្រូវបញ្ចូនទៅទីក្រុង Amsterdam។
គ្រឿងញៀនកូកាអ៊ីនក្លអ៊ីដ្រាដនេះ ត្រូវបានលាយជាមួយនឹងសារធាតុពណ៌ក្រហម។ ទោះបីជាមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនជាច្រើនទសវត្សរ៍ក៏ដោយ កូឡុំប៊ីនៅតែជាប្រទេសមួយក្នុងប្រទេសផលិតកូកាអ៊ីនឈានមុខរបស់ពិភពលោក៕
