ភ្នំពេញ÷ សហព័ន្ធកីឡាបាត់ទាត់កម្ពុជាសម្ដែងការអរគុណដល់អ្នកគាំទ្រក្រុមបាត់ទាត់ជម្រើសជាតិបុរសដែលបានគាំទ្រចេញពីកម្លាំងកាយចិត្តតាំងពីដើមរហូត ដល់ការប្រកួតចុងក្រោយនារាត្រីនេះក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣។ នេះបើយោងតាមការបង្ហោះសារនៅលើផេកផ្លូវការរបស់សហព័ន្ធបាត់ទាត់កម្ពុជា នារាត្រី ថ្ងៃទី ១០ ខែឧសភា នេះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងថា ៖
«ពួកយើងទាំងអស់គ្នាពីក្រុមជម្រើសជាតិកម្ពុជា កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក ទាំងអស់ សូមថ្លែងអំណរគុណចំពោះទឹកចិត្ត ការគាំទ្ររបស់បងប្អូនក្នុងអំឡុងព្រឹត្តិការណ៍នេះ និងសោកស្ដាយដែលមិនអាចបន្តទៅជុំបន្ទាប់។»
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានថ្លែងអំណរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេល ៥ឆ្នាំកន្លងមក ព្រទាំងបានជូនពរលោកជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ចនាពេលខាងមុខ។




