ភ្នំពេញ ÷ KEISUKE HONDA អ្នកចាត់ការទូទៅនៃក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុនម្នាក់នេះ បានជួយច្រើនណាស់ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៨ មក។
ដ្បិតថានៅពេលនេះ ក្រុមជម្រើសជាតិកម្ពុជាមិនអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ក៏ដោយ ប៉ុន្តែរយៈពេល ៥ឆ្នាំមកនេះ លោកបានធ្វើឱ្យវិស័យកីឡាបាល់ទាត់ដើរដល់ចំណុចខ្លាំងមួយនៅក្នុងតំបន់ ព្រមទាំងបានបង្វិកកីឡាករកម្ពុជាឱ្យក្លាយជាធនធានកីឡាដ៏ល្អសម្រាប់ជាតិកម្ពុជា។


