អាមេរិក៖ របាយការណ៍ហិរញ្ញវត្ថុដែលអ្នកបានអាន ទីផ្សារសម្លៀកបំពាក់ដែលអ្នកឃើញ និងជំនួយការជជែកកម្សាន្ត ដែលអ្នកចូលរួមអាចនឹងឆ្លុះបញ្ចាំងពីប្រភពដើមទូទៅ នោះគឺ បញ្ញាសិប្បនិម្មិត្តបានមកពីក្រុមហ៊ុន Google ។
ផ្នែកប្រព័ន្ធសើវ័រ(servers) ឬ ខ្លោដ ( cloud) នៅខាងក្នុង Alphabet Inc កំពុងចងក្រងអតិថិជនឲ្យដាក់បច្ចេកវិទ្យាថ្មីបំផុតរបស់ខ្លួនក្នុងការសាកល្បង ដែលហៅកាត់ថា AI ជំនាន់ថ្មីដែលផលិតចេញពាក្យសំដីដូចមនុស្ស ឬខ្លឹមសារផ្សេងទៀតពីទិន្នន័យកាលពីកន្លងទៅ។

ក្រុមហ៊ុននេះ បានប្រាប់ សារព័ត៌មាន Reuters សម្រាប់សន្និសីទព័ត៌មានស្ដីពី Google I/O 2023កាលពីថ្ងៃពុធ នៅក្នុងទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិក ថា ធនាគារ Deutsche Bank AG ក្រុមហ៊ុន Uber Technologies Inc និងអង្គភាពនៃក្រុមហ៊ុន Victoria's Secret & Co ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលកំពុងផ្ដល់ការសាកល្បងឧបករណ៍របស់ក្រុមហ៊ុន Google ។
អតិថិជនកំពុងអនុវត្តបច្ចេកវិទ្យារបស់ Google តាមវិធីទាំងពីរដែលរំពឹងទុក ដូចជា chatbot សេវាអតិថិជនសម្រាប់ Uber និងមានលក្ខណៈខុសប្លែកពីធម្មតា រួមទាំង AI ដើម្បីគ្រប់គ្រងសេវាការបញ្ជាទិញនៅភោជនីយដ្ឋានអាហារទាន់ចិត្ត Wendy's Co ក្នុងរដ្ឋ Ohio ។
ចំណាប់អារម្មណ៍របស់ពួកគេ ស្តែងឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់ក្រុមហ៊ុន Google ។ ផ្នែកគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន បានប្រកាសប្រាក់ចំណេញប្រតិពីបត្តិការលើកដំបូងរបស់ខ្លួន កាលពីត្រីមាសមុន ហើយបច្ចេកវិទ្យា AI ដែលក្រុមហ៊ុន Google បានត្រួសត្រាយអាចជួយក្រុមហ៊ុននេះ បង្ខិតគម្លាតជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Amazon.com Inc និង Microsoft Corp ជាដើម ៕