ចិនបានបាញ់បង្ហោះយានអវកាសផ្ទុកទំនិញ Tianzhou-6 ទៅកាន់គន្លងតារាវិថីដោយជោគជ័យ

2023/05/11 07:20:28 pm        304

ប្រទេសចិនបានបាញ់បង្ហោះយានអវកាសផ្ទុកទំនិញ Tianzhou-6 ដោយជោគជ័យដោយប្រើយានចម្លង Long March-7 Y7 ពីទីតាំងបាញ់បង្ហោះយានអវកាស Wenchang ក្នុងខេត្តកោះ Hainan ភាគខាងត្បូងប្រទេសចិន នៅវេលាម៉ោង ៩:២២នាទីយប់ ម៉ោងនៅទីក្រុងប៉េកាំង (ត្រូវនឹងម៉ោង ២១:២២នាទី ម៉ោងសកល) កាលពីថ្ងៃពុធ។

ទីភ្នាក់ងារអវកាសចិន (CMSA) បានឲ្យដឹងថា យានផ្ទុកទំនិញនេះ បានចូលទៅក្នុងគន្លងវិថី ដែលបានកំណត់ប្រមាណជា ១០នាទី បន្ទាប់ពីការបាញ់បបង្ហោះនោះ ដោយ CMSA បញ្ជាក់បន្ថែមថា យាន Tianzhou-6 កំពុងដំណើរការទៅតាមការគ្រោងទុក ហើយនឹងចូលចតនៅស្ថានីយអវកាសចិន។

គោលបំណងចម្បងរបស់យាន Tianzhou-6 គឺដើម្បីផ្តល់ការ​ផ្គត់ផ្គង់​ស្បៀងសំខាន់ៗ និង​ឈុតអវកាស​ទៅ​អ្នកអវកាស ​ដែលពេលនេះកំពុងស្ថិតនៅក្នុងស្ថានីយអវកាសចិន ដែលត្រូវបាន​គេស្គាល់ថា​ជាក្រុមនាវិក Shenzhou-15។

លើសពីនេះ យានផ្ទុកទំនិញ ក៏នឹងដឹកជញ្ជូនសមាសធាតុថែទាំ ​សម្ភារៈប្រើប្រាស់ និង​ឧបករណ៍ជំរុញ ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការរបស់ស្ថានីយអវកាសផងដែរ។

បើប្រៀបធៀបទៅនឹងយានជំនាន់មុន Tianzhou-5 យាន Tianzhou-6 នេះ ​មាន​ទម្ងន់ធ្ងន់ខ្លាំង ដោយ​ធ្វើឲ្យមានទីកន្លែងទំនេរធំ ​និងសមត្ថភាពផ្ទុកច្រើនជាងមុន។

វាជាយានដឹកទំនិញជំនាន់ថ្មីដំបូងបង្អស់របស់ប្រទេសចិន​ ពោលគឺចាប់ពី Tianzhou-6 ទៅ Tianzhou-11 ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនរបស់វាពី ៦,៩តោន ដល់ ៧,៤តោន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm