ចំនួនអ្នកស្លាប់កើនឡើងដល់ ០៦នាក់ នៅក្នុងការបាញ់ប្រហារនៅជិតវិហាររបស់ទុយនីស៊ី

2023/05/11 09:16:42 pm        103

ក្រសួងការបរទេសរបស់ប្រទេសទុយនីស៊ី បាននិយាយ កាលពីថ្ងៃពុធថា មនុស្ស ៦នាក់ រួមទាំងខ្មាន់កាំភ្លើងផង ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារបាញ់ប្រហារមួយ ដែលបានកើតឡើង កាលពីយប់ថ្ងៃអង្គារ នៅជិតវិហារ La Ghriba លើកោះ Djerba ភាគខាងត្បូងទុយនីស៊ី។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងចំណោមជនរងគ្រោះមានភ្នាក់ងារ ៣នាក់នៃឆ្មាំជាតិ និងជនស៊ីវិល ២នាក់ ដោយម្នាក់ជាជនជាតិបារាំង និងម្នាក់ទៀតជាជនជាតិទុយនីស៊ីកាត់បារាំង»។

ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីការទទួលខុសត្រូវសម្រាប់ «ការវាយប្រហារដ៏កំសាកនេះ»។ ក្រសួងបានសង្កត់ធ្ងន់ថា «ការវាយប្រហារលើប្រជាជនស្លូតត្រង់នេះ នឹងពង្រឹងការរួបរួមរបស់ប្រទេស និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តការប្រយុទ្ធប្រឆាំងឥតឈប់ឈរ ចំពោះឧក្រិដ្ឋកម្មគ្រប់ទម្រង់ទាំងអស់ និងកម្ចាត់អ្នកដែលនៅពីក្រោយការវាយប្រហារនេះ»។

កាលពីយប់ថ្ងៃអង្គារ ឆ្មាំម្នាក់ដែលមានទំនាក់ទំនងជាមួយឆ្មាំជាតិ បានបើកការបាញ់ប្រហារទៅលើបុគ្គលិកសន្តិសុខ ដែលឈរជើងនៅជិតវិហារ ដែលបណ្តាលឲ្យភ្ញៀវទេសចរ ២នាក់ និងមន្ត្រីសន្តិសុខផ្សេងទៀតស្លាប់ មុនពេលជនបង្កនោះ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការបាញ់តគ្នា។

មនុស្សជាច្រើននាក់ផ្សេងទៀត រួមទាំងមន្ត្រីសន្តិសុខ និងជនស៊ីវិល បានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm