ប្រជាជនស៊ែរប៊ី ប្រគល់អាវុធជាង៣.០០០ដើម បន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំ

2023/05/11 10:43:02 pm        91

ប្រធានាធិបតីលោក Aleksandar Vucic បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនស៊ែរប៊ី បានប្រគល់អាវុធខុសច្បាប់ជាង៣.០០០ដើម និងគ្រឿងបន្លាស់ ក្នុងរយៈពេល២ថ្ងៃដំបូងនៃការលើកលែងទោសអ្នកកាន់កាប់អាវុធដែលត្រូវបានណែនាំបន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន២លើក ដែលមានមនុស្ស១៧នាក់ បានសម្លាប់។ ការលើកលែងទោសនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីក្មេងប្រុសសិស្សសាលាអាយុ១៣ឆ្នាំម្នាក់មានកាំភ្លើងខ្លី២ដើម ដែលតាមការចោទប្រកាន់ថាបានសម្លាប់សិស្ស៨នាក់ និងឆ្មាំសន្តិសុខម្នាក់ ហើយសិស្ស៦នាក់និងគ្រូបង្រៀនម្នាក់ផ្សេងទៀត បានរងរបួស។ 

លោក Vucic និយាយថា រហូតមកដល់ពេលនេះ ប្រជាជន បានប្រគល់អាវុធជាង៣.០០០ដើម ដោយគ្មានបញ្ជាក់ច្បាស់ពីប្រភេទអាវុធនោះទេ។ ការលើកលែងទោសការកាន់កាប់អាវុធកាលពីពេលមុន ត្រូវបានប្រកាសកាលពីជាង២ទសវតស្សរ៍កន្លងទៅនេះ ប្រជាជនបានប្រគល់អាវុធកម្រិតប្រើប្រាស់ដោយយោធា រួមមានទាំងកាំភ្លើងបាញ់សត្វ និងកាំភ្លើងដៃ និងស្វាយកាំភ្លើង ប្រព័ន្ធមេកានិក និងគ្រឿងផ្សេងៗទៀត។ ជាមួយគ្នានេះ គ្រាប់រំសេវរាប់ម៉ឺនគ្រាប់ ក៏ត្រូវបានប្រគល់ឲ្យផងដែរ។ 

លោក Vucic និយាយតាមទូរទស្សន៍ថា នោះជាដំណឹងល្អ ព្រោះថានឹងមានហានីភ័យដែលពាក់ព័ន្ធកាន់តែតិច។ នៅក្រោមលក្ខខណ្ឌលើកលែងទោស ប្រជាជនត្រូវបានអញ្ជើញឲ្យមកប្រគល់អាវុធខុសច្បាប់ រួមទាំងអាវុធកម្រិតប្រើប្រាស់ដោយយោធា អាវុធផ្ទាល់ខ្លួនស្របច្បាប់ដែលពួកគេលែងចង់ប្រើប្រាស់ គ្រាប់រំសេវ និង យុទ្ធភ័ណ្ឌ ដោយមិនបញ្ចេញឈ្មោះ និងគ្មានការព្រួយបារម្ភពីការកាត់ទោស។ នាយកដ្ឋាននគរបាល បានទទូចឲ្យប្រជាជន ដែលមានគ្រឿងផ្ទុះ ឬយុទ្ធភ័ណ្ឌ កុំកាន់វាទៅកាន់ស្ថានីយនគរបាល ប៉ុន្តែជំនួសមកវិញសូមរងចាំបុគ្គលិកជំនាញដើម្បីដោះវាឬបំផ្លាញចោល។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        303
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        302
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        293

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm