
លោកស្រី Yolanda Diaz រដ្ឋមន្ត្រីក្រសួងការងារប្រទេសអេស្ប៉ាញ បានប្រកាសកាលពីថ្ងៃពុធថា អេស្ប៉ាញនឹងដាក់បម្រាមការងារនៅខាងក្រៅអំឡុងពេលនៃកម្តៅក្តៅខ្លាំង។ បម្រែបម្រួលអាកាសធាតុ បានប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនសាមញ្ញ។ លោកស្រី បាននិយាយដោយពន្យល់ពីផែនការរបស់រដ្ឋាភិបាលដើម្បីបញ្ជាក់ពីច្បាប់ការងារដែលមានស្រាប់។ លោកស្រី Diaz បានបញ្ជាក់ច្បាស់ថា បម្រាមនេះ នឹងត្រូវបានអនុវត្ត នៅពេលដែលទីភ្នាក់ងារឧតុនិយមប្រទេសអេស្ប៉ាញ AEMET ចេញការព្រមានកម្តៅព័ណ៌ក្រហមឬព័ណ៌លឿងទុំ ជាសេណារីយ៉ូមួយ ដែលបានបង្ហាញរួចហើយលើពេលវេលាកម្តៅខុសប្រក្តី នៅឆ្នាំនេះ។
លោកស្រីនិយយាថា កាលពីពេលមុន យើងបានឃើញឧបទ្ទវហេតុធ្ងន់ធ្ងរ នៅកន្លែងដែលកម្មករបានស្លាប់ ដោយដាច់សរសៃឈាមខួក្បាលដោយសារកម្តៅខ្លាំង។ ឧទាហរណ៍ កាលពីរដូវក្តៅមុន អំឡុងរលកកម្តៅ ក្នុងទីក្រុង Madrid មនុស្សវ័យ៦០ឆ្នាំម្នាក់ បានស្លាប់ ខណៈកំពុងសម្អាតដងផ្លូវនៅក្នុងទីក្រុង។
ជាច្រើនថ្ងៃក្រោយមក មនុស្សវ័យ៥៦ឆ្នាំម្នាក់ផ្សេងទៀត បានស្លាប់ ខណៈដឹកជញ្ជូនឥវ៉ាន់ទៅតាមលំនៅឋាន។ ទីភ្នាក់ងារសុខភាពសាធារណៈប្រទេសអេស្ប៉ាញ បានសន្និដ្ឋានថាសីតុណ្ហភាពក្តៅខ្លាំង បានសម្លាប់មនុស្ស ជិត៦ពាន់នាក់ក្នុងឆ្នាំ២០២២ ដែលភាគច្រើនបំផុតនៃអ្នកស្លាប់ បានកើតឡើងនៅក្នុងខែនៃរដូវក្តៅ។
ប្រទេសអេស្ប៉ាញ បន្តរកមធ្យោបាយដោះស្រាយលក្ខខណ្ឌហួតហែង និងក្តៅខ្លាំង នៅឆ្នាំនេះ។ ជាការពិត ប្រទេសនេះ បានកត់ត្រាខែមេសា ជាខែមានកម្តៅខ្លាំងបំផុត ស្ងួតហួតហែងបំផុត រហូតមកដល់បច្ចុប្បន្ននេះ។
