
ជនអន្តោប្រវេសន៍រាប់រយនាក់ ដែលពួកគេភាគច្រើនគ្មានឯកសារ បានជាប់ខ្លួននៅក្នុងជំរំ តាមបណ្តាយព្រំដែនរបស់ប្រទេសប៉េរូជាមួយប្រទេសឈីលី ខណៈប្រទេសនេះ ពង្រឹងវិធានការសម្រាប់ដំណើរការចូល នៅតាមបណ្តោយព្រំដែនរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉េរូ បាននិយាយកាលពីសប្តាហ៍មុនថា ជាងពាក់កណ្តាលនៃជនបរទេស១,៥លាននាក់ ក្នុងប្រទេសប៉េរូ ភាគច្រើនមកពីប្រទេសវ៉េណេហ្ស៊ុយអេឡា កំពុងស្ថិតនៅក្នុងប្រទេសនេះ ក្រោមស្ថានភាពអន្តោប្រវេសន៍ជាទៀងទាត់។
លោក Dan Collyns បាននិយាយទៅកាន់ជនអន្តោប្រវេសន៍ និងក្រុមមន្ត្រីនៅក្នុងទីក្រុង Tacna នៅព្រំដែនភាគខាងត្បូងប្រទេសប៉េរូ ជាមួយប្រទេសឈីលី។
កាលពីសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលប្រទេសប៉េរូ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅតាមព្រំដែនរបស់ខ្លួន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រតិបត្តិការរួមរវាងយោធា និងនគរបាលដើម្បីបញ្ឈប់ជនអន្តោប្រ វេសន៍ ក្នុងការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន។ រដ្ឋាភិបាល បានគំរាមថា ជនបរទេសគ្មានឯកសារត្រឹមត្រូវ អាចត្រូវបណ្តេញចេញ។
